Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្តភក្តិ ដឹក​ដោយ​រថយន្ត​យកមក​ព្យាបាល នៅ​មន្ទីរពេទ្យ តែ​មនុស្យ​នោះ បាន​ស្លាប់​មុនពេល​ចូល​មកដល់​មន្ទីរពេទ្យ

spot_img

​ខេត្តស្វាយរៀងៈ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្តភក្តិ ដឹក​ដោយ​រថយន្ត យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មនុស្យ​នោះ បាន​ស្លាប់​មុនពេល​ចូល មកដល់​មន្ទីរពេទ្យ​ស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​ទៀបភ្លឺ លោក​អុក សារិន គ្រូពេទ្យ​ប្រចាំការ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បាន​រាយការណ៍​មក​ថា នៅ​មន្ទីរពេទ្យ​ខេត្ត មាន​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្តភក្តិ ដឹក​ដោយ​រថយន្ត យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មនុស្យ​នោះ បាន​ស្លាប់​មុនពេល​ចូល មកដល់​មន្ទីរពេទ្យ ។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ក្នុង​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្វាយរៀង និង​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដោយមាន​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ​ដល់​បន្ទប់​លេខ​៤ នៃ​មន្ទីរពេទ្យ​ខេត្ត​ឃើញថា សាកសព​មានឈ្មោះ គូ ហ្វា​ង​យាន (GU FANGYUAN) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ EG- ៩២៥៥០៤៨ ស្នាក់នៅ​បន្ទប់​លេខ​B-០២១៨ នៃ​វិថី​ថ្មើ​ជើង ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល មាន​ទីលំនៅ​ខេត្ត​ជាំ​ង​ស៊ី​ប្រទេស​ចិន បាន​ស្លាប់​ប្រាកដ​មែន​។ តាម​ការបំភ្លឺ​របស់​ឈ្មោះ អុក សារិន គ្រូពេទ្យ​ប្រចាំការ​នៃ​មន្ទីរពេទ្យ​ខេត្ត បាន​បំភ្លឺថា សព​ឈ្មោះ​គូ ហ្វាំ​ង​យាន បាន​ស្លាប់ តាំងពី​មុនពេល​ចូល​មកដល់​មន្ទីរពេទ្យ​ម្លេះ​។​

​លទ្ធផល​នៃ​ការពិនិត្យ​សាកសព​ឃើញថា នៅលើ​ខ្លួនប្រាណ​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ តាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​បញ្ជាក់ថា សាកសព​ឈ្មោះ​គូ ហ្វា​ង​យាន ស្លាប់​ដោយ​ជំងឺ​បេះដូង ។ បច្ចុប្បន្ន​សាកសព សមត្ថកិច្ច​យើង​បានធ្វើ កំណត់ហេតុ ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ពិនិត្យ​វិភាគ កន្លែងកើតហេតុ នៃ​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ត្រ ដើម្បី​ស្រាវជ្រាវ​បន្ត និង​រក្សាទុក​រង់ចាំ​សាច់ញាតិ និង​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ​៖​វ៉ៃ​កូ​

spot_img
×