Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​អត់​ការងារ​ធ្វើ នារីៗ​អ្នករាំ​ទាំងនេះ បង្ខំចិត្ត​មក​ស៊ីឈ្នួល​រើស​ទុរេន​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់ ឃើញ​ហើយ​ស្រៀវ​ជំនួស (​វីដេអូ​)

spot_img

​ប្រទេស​ថៃ ៖ វិបត្តិ​នៃ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ឃើញថា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង ជាពិសេស​គឺ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ និង​ទីកន្លែង​កម្សាន្ត​នានា​។​

​ពិតណាស់ ដោយសារតែ​បញ្ហា​នេះ បានធ្វើ​ឲ្យ​បុគ្គលិក​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ បានសម្រេច​ចិត្ត​ត្រូវ​ស្វែងរក​ការងារ​ធ្វើជា​បណ្តោះអាសន្ន ដោយ​មិន​រើសមុខ ដើម្បី​ទទួលបាន​ប្រាក់កម្រៃ ដោះស្រាយ​ជីវភាព​ប្រចាំ​របស់​ពួកគេ ។ ជាក់ស្តែង ដូចជា​នារីៗ​ជា​អ្នករាំ​ទាំងនេះ​ដែល​កំពុង​អត់​ការងារ​ធ្វើ បានសម្រេច​ចិត្ត​មក​ស៊ីឈ្នួល​ជា​អ្នកលក់ និង​រើស​ត្រង​ទុរេន​ទម្លាក់​លើ​ដើម ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​ក្នុងស្ថានភាព​ស្លៀក​ស៊ី​ល្ហល្ហេវ គួរ​ឲ្យ​អាណិត​ជាខ្លាំង​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ToKo បាន​បង្ហោះ​ឲ្យ​ដឹងថា ម្ចាស់​ចម្ការ​ទុរេន​ឈ្មោះ សា​នង ត្រុ​ង​ឈឿន អាយុ ៥០ ឆ្នាំ នៅក្នុង​ស្រុក Klaeng ខេត្ត Rayong (​ថៃ​) បាន​ជួល​នារីៗ​ជា​អ្នករាំ​ជាច្រើន​នាក់ មកពី​ស្រុក Kaeng Hang Maew ខេត្ត Chanthaburi ដើម្បី​មក​កាត់ រើស (​ត្រង​) ទុរេន ដែល​បេះ​ទម្លាក់​ពីលើ​ដើម​មក​ដី និង​បន្ទាប់មក តម្រូវ​ឲ្យ​ពួកគេ​ដឹកជញ្ជូន​ទុរេន​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។​

​ទោះយ៉ាងណា គេ​ពុំបាន​បញ្ចេញ​ឲ្យ​ដឹងថា មុខរបរ​ស៊ីឈ្នួល​រើស​ទុរេន​ដ៏​ញាក់សាច់​នេះ ទទួលបាន​ប្រាក់​ឈ្នួល​ប៉ុន្មាន​បាត​នោះទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង​

spot_img
×