Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​របស់​ក្រុមហ៊ុន ជីបម៉ុង បើក​លឿន កណ្តាល​ក្រុងភ្នំពេញ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​ដឹក​ស៊ីម៉ងត៍​តេស្ត​គ្រឹះ របស់​ក្រុមហ៊ុន ជីបម៉ុង បើក​ក្នុង​ល្បឿន​លឿន កណ្តាល​ក្រុងភ្នំពេញ បណ្ដាល​ឲ្យ​បែក​កង់​ខាងឆ្វេង ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​ថ្ងៃ ធ្វើ​ឲ្យ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​រសៀល ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ត្រង់ចំណុច​ស្ពាន​អាកាស​៥​មករា ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​


​រថយន្ត​ដឹក​ស៊ីម៉ងត៍​សេ​ត្ត​គ្រឹះ​របស់​ក្រុមហ៊ុន ជីបម៉ុង​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2BC-4370 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​បុរស​២​នាក់​ទៀត បានធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ជិះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​បត់​ឆ្វេង​ឡើង​មហាវិថី​ម៉ៅ​សេទុង ឆ្ពោះទៅ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏បាន​បែក​កង់​ខាងមុខ រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ជួរ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ ។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​វាស់វែង រួច​ស្ទូច​យក​រថយន្ត​បង្ក ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×