Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ នឹងធ្វើ​ការផ្សាយ​ផ្ទាល់ សន្និសីទ​សារព័ត៌មាន ស្តីពី​ការបើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត​

spot_img

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បាន​សេចក្តី​ជូន​ដំ​ណឹ អំពី​កម្មវិធី​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបើក​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។​

​ក្រសួងយុត្តិធម៌ បានប្រកាសថា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​(ACU) អំពី​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។​

​នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ នា​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួមទាំង​សហការី បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​(ACU) អំពី​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​ដែល​នឹង​ប្រកាស​ដំណើរការ​នៅ​ដើម​សប្តាហ៍​ក្រោយនេះ និង​ស្នើសុំ​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ដំណើរការ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌ នឹង​ប្រកាស​បើក​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត នៅវេលា​ម៉​ងោង ៨.៣០​ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។​

​ក្រោយ​ពិធី​ប្រកាស​បើក​យុទ្ធនាការ​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ដើម្បី​បង្ហាញ​អំពី​គោលបំណង និង​វិធានការ​មួយចំនួន​នៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ៕

​ដោយ​៖​កូ​ឡាប​

spot_img
×