Monday, December 6, 2021

សងសឹក​គំនុំ​​វាយ​ម្ដង​បង់លុយ​បញ្ចប់រឿង ឥឡូវ​វាយ​លើក​ទី២ , បុរស​ ២​នាក់​ របួស​ធ្ងន់ធ្ងរ ត្រូវ​កម្មករសំណង់​ជាង ​១០​នាក់ ព្រួត​កាប់​ជាច្រើន​កាំបិត

​ភ្នំពេញ ៖ បុរស​កម្មករសំណង់ ​២​នាក់​ ជិះ​ម៉ូតូ​ចេញពី​បុរី​ ត្រូវ​កម្មករសំណង់​ដូចគ្នា​យក​កាំបិត​បុ័ង​កាប់​រងរបួស​ធ្ងន់​ចំណែក​ជនបង្ក​ជាជាង​១០​នាក់​ រត់គេចខ្លួន​បន្សល់​តែ​អ្នករងគ្រោះ​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​។​ដោយ​ជនរងគ្រោះ​អា​ថា​ក្រុម​ជនបង្ក​ធ្លាប់​វាយ​ខ្លួន​ម្ដង​រួចមកហើយ​និង​បាន​បង់លុយ​បញ្ចប់រឿង​ហើយ​ពេលនេះ​ជា​លើក​ទី ២ ដោយ​ក្រុម​ជនបង្ក​លប​វាយ​ខ្លួន​ម្ដងទៀត​។ ​ហេតុ​ការ​នេះ​កើតឡើង កាល​វេលា​ម៉ោង​១០​និង​០​០ នាទី​យប់​ថ្ងៃទី​១៦ ខែ ឧសភា ឆ្នាំ ២០២០​នៅ​ចំណុច​ក្នុង​បុរី​១​កន្លែង សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ​ទី​១​ឈ្មោះ ឡឹ​ក ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់​ជា​ក្មួយ របួស​រយះ​ក្បាល​និង​ម្រាម​ដៃ​ខាង​ស្ដាំ​ទី​២​ឈ្មោះ គឹម រតនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករសំណង់​របួស​ក្បាល​ពី​ខាងក្រោយ​ទាំង​២​នាក់​របួស​ដោយ​កាំបិត​បុ័ងតោ​កាប់ ស្នាក់នៅ​ការដ្ឋាន​ក្នុង​បុរី សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ ក្រុមគ្រួសារ​ដឹកយក​មក​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ​ដើម្បី​ព្យាបាល ។

ប្រភពព័ត៌មាន​ពី​បុរសរងគ្រោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​មុន​កើតហេតុ​គាត់​បាន​ហូបបាយ​ល្ងាច​ជា​មិត្តភក្តិ បងប្អូន​ដែល​ធ្វើការ​ក្រុម​ជាមួយគ្នា​ផឹកស្រា​បៀរ​ចំនួន​ជាង​១​កេះ ដល់ចប់​ខ្លួន​ក៏​ចង់​ជិះ​ម៉ូតូ​ទិញ​អី​ហូប​ខាង​ក្រៅពី​ការដ្ឋាន​ស្នាក់​នៅពេល​ជិះ​បាន​បន្តិច​ក៏មាន​សន្តិសុខ​ឃាត់​សួរនាំ​ជា​ទម្លាប់​ស្រាប់​តែមាន​ជនបង្ក​ហិង្សា​ជាង​១០​នាក់ ដោយមាន​កាន់​កាំបិត​បុ័ងតោ​មក​កាប់​ខ្លួន​របួស​ដេក​ដួល​ហូរឈាម​លើផ្លូវ​រួច​ជនបង្ក​ទាំងនោះ​រត់គេចខ្លួន​បាត់​អស់ហើយ​ក្រុមគ្រួសារ​យក​ម៉ូតូឌុប​មក​មន្ទីរពេទ្យ​ដេរ​លាង​របួស ។​

​ជនរងគ្រោះ​ទាំង​២​នាក់​ បាន​អាះអាងថា ជនបង្ក​នោះ ធ្លាប់​វ៉ៃ​ខ្លួន​និង​សងជំងឺចិត្ត​២០​មុឺ​ន​រៀល​បញ្ចប់រឿង​ម្ដងមកហើយ តែ​សង្ស័យ​មានចិត្ត​ខឹង​ទើប​ចង់គំនំ​មក​តាម​វ៉ៃ​រហូត​លើក​ទី​២​របួសធ្ងន់​បែបនេះ​ដោយ​សារភាព​របួសធ្ងន់​រងចាំ​ព្រឹក​ឡើង​អាចដាក់​ពាក្យបណ្ដឹង​បាន​ដើម្បី​ឲ្យ នគរបាល​ចាត់ការ​តាម​ចាប់​ជនបង្ក​ហិង្សា​មក​ដាក់ទោស​និង​សង​សំណង​ថ្លៃ​ព្យាបាល​របួស​ផងដែរ ៕

ដោយ​៖​កូ​ឡាប​