Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ទៅ​កំពត ត្រូវ​រថយន្ត​យី​ឌុប​បុក​កិន​ស្លាប់ និង​មិត្តភក្តិ​របួស​បាក់ដៃ ចំណែក​តៃកុង​ឡាន​រត់​បាត់​

spot_img

​កំពត ​៖ យុវតី​រូប​ស្រស់​សោភា​ម្នា​ក់បាន ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​យី​ឌុប​កង់​១០ បុក​ម៉ូតូ Nex ជិះ​ឌុប​គ្នា​២​នាក់ បណ្ដាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​មិត្តភក្តិ​រងរបួស​បាក់ដៃ​ម្ខាង ចំណែកឯ​តៃកុង​រថយន្ត​បង្ក បាន​ចុះ​គេចខ្លួនបាត់ នៅតាម​ផ្លូវជាតិ​លេខ​៤១ ត្រង់ចំណុច​ជិត​ដល់​រូបសំណាក​លោកយាយ​ម៉ៅ ខណៈពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វេី​ដំណេី​រ​ទៅ​ខេត្តកំពត ជាមួយ​មិត្តភក្តិ​ប្រុស​ស្រី​៥​នាក់​ទៀត ជិះ​ម៉ូតូ​៣​គ្រឿង កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ ។​

​សូមបញ្ជាក់ថា រថយន្ត ម៉ាក ​FUSO ផ្លាកលេខ​ចង្កូត​ស្ដាំ​ PP-1982 នៅលើ​រថយន្ត​ បាន​បន្សល់​ប័ណ្ណបើកបរ​ប្រភេទ​(​ខ​-B) និង​អត្តសញ្ញាណប័ណ្ណ មានឈ្មោះ​ឡេង ហែម រស់នៅ​ឃុំ​កក់ ​ស្រុក​បរសេដ្ឋ ​ខេត្តកំពង់ស្ពឺ​។​

​បើតាម ហ្ហ្វេ​ស​ប៊ុ​ក Phearak Da Irish បាន​រៀបរាប់​ពី​ដំណេី​រ​រឿង​របស់​ប្អូនស្រី​រងគ្រោះ​មាន​ឈ្មោ ពិន ស្រី​ពេជ្រ អាយុ​ ២០​ឆ្នាំ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នេះ ​។​

​បច្ចុប្បន្ន​ក្រោយពេល​កេី​ត​ហេតុ សព​របស់​យុវតី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកមក​ចាត់ចែង​តម្កល់​ធ្វេី​បុណ្យ​តាម​ប្រពៃណី នៅផ្ទះ​របស់​នាង​ផ្ទាល់​តែម្ដង ស្ថិតនៅ​ជិត​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វា ៕

ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×