Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស ​COVID-19 ក៏​ស្ថានីយ​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ កសាង​ដោយ​ចិន នៅតែ​ដំណើរ​ដដែល​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៧​ឧសភា​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19​មក ស្ថានីយ​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ដែល​សាងសង់ឡើង​ដោយ​ចិន និង​មាន​ទីតាំង​ក្នុង​តំបន់​ព្រៃ​នៃ​ខេត្តកោះកុង នា​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា នៅតែ​បន្ត​រក្សា​ដំណើរការ​ដដែល បានធ្វើ​ឲ្យ​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​មួយ​នេះ​ប្រឈមមុខ​ជាមួយ​ភាពមិនច្បាស់លាស់​នៃ​ស្ថានភាព​ជំងឺ​វីរុស​ប្រកបដោយ​សេចក្តី​អង់អាច​និង​ក្លាហាន​។​

​វា​រី​អគ្គិសនី ឬ​ស្សី​ជ្រុំ​ក្រោម ស្ថិតនៅ​ជួរ​ភ្នំ​ក្រវ៉ា​ញ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ ​ទំនប់​មាន​ប្រវែង ៣២២​ម៉ែត្រ និង​កម្ពស់​៥៨​ម៉ែត្រ មាន​អនុភាព ៣៣៨​មេ​ហ្គា​វ៉ាត ។ ខ្សែ​បញ្ជូន ២៣០​គីឡូ​វុ​ល មាន​ប្រវែង​១៥,៥​គីឡូម៉ែត្រ ។បញ្ជូន​ពី​ស្ថាន​នី​យ៍​ឬ​ស្សី​ជ្រុំ​ក្រោម ទៅ​ខ្សែ​បញ្ជូន​របស់​គម្រោង​វា​រី​អគ្គិសនី​តា​តៃ រួមបញ្ចូល​នៅ​ស្ថានីយ៍​វា​រី​អគ្គិសនី​អូ​សោម បន្ត​បញ្ជូន​ភ្ជាប់​ទៅ​បណ្តាញ​ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង សម្រាប់​ចែកចាយ​ប្រើប្រាស់​ទូទាំងប្រទេស​។​ ​ស្ថានីយ៍​វា​រី​អគ្គិសនី​ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម សាងសង់​ដោយ​ក្រុមហ៊ុន China Huadian Company​។​

​សូមបញ្ជាក់ថា នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ លោក​Wang Wentian​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សុវត្ថិភាព​ស្ថានីយ​វា​រី​អគ្គិសនី​តា​តៃ​នៃ​ក្រុមហ៊ុន​សាជីវកម្ម China National Heavy Machinery Corporation និង​ស្ថានីយ​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម​នៃ​ក្រុមហ៊ុន​សាជីវកម្ម China Huadian Corporation Ltd លោក​Wu Guoquan​ទីប្រឹក្សា​កិច្ចការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អញ្ជើញ​រួម​ដំណើរ​ផងដែរ។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ លោក​ឯកអគ្គរដ្ឋទូត​បាន​អញ្ជើញ​ពិនិត្យមើល​ទំនប់ទឹក​និង​រោងចក្រ​ថាមពល​អគ្គិសនី​នៃ​ទីតាំង​ខាងលើ ហើយ​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​បុគ្គលិក​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ថា្នក់​ប្រតិបត្តិ​នៃ​សហគ្រាស​ខាងលើ ព្រមទាំង​អញ្ជើញ​ស្តាប់​របាយការណ៍​សុវត្ថិភាព​ផលិក​ម្ម​ដែល​រាយការណ៍​ដោយ​អ្នកទទួលបន្ទុក​លើ​កិច្ចការ​សហគ្រាស​ខាងលើ​។ លោក​ឯកអគ្គរដ្ឋទូត​បានស្នើ​សហគ្រាស​ដែល​ពាក់ព័ន្ធ​ត្រូវ​ចងចាំ​ការអភិវឌ្ឍន៍​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន លើកកម្ពស់​ការយល់ដឹង​ពី​សុវត្ថិភាព​ផលិក​ម្ម អនុវត្ត​ការ​ទំនួល​ខុសត្រូវ​លើ​សុវត្ថិភាព​ផលិក​ម្ម​ចម្បង​របស់​សហគ្រាស​ឲ្យ​បានល្អ ដើម្បី​ធានា​គម្រោង​ផែន​ការណ៍​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​បញ្ហា​កើតមានឡើង​។​

​លោក​ឯកអគ្គរដ្ឋទូត​សូម​តំណាង​ឲ្យ​ស្ថានទូត​ជូនពរ​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ​ចិន​នាពេល​ខាងមុខនេះ​ដល់​បុគ្គលិក​បម្រើការ​ងារ​នៃ​គម្រោង​វា​រី​អគ្គិសនី​ខាងលើ និង​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំ​ង​អស់​គ្នា​ដែល​តែង​លះបង់​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​វា​រី​អគ្គិសនី​ប្ញ​ស្សី​ជ្រុំ​ក្នុង​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​នៅ​ថ្ងៃទី​១២​មករា​២០១៥​។

​ស្ថានីយ​វា​រី​អគ្គីសនី​ឬ​ស្សី​ជ្រុំ​បាន​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​CHINAHUDIAN HONGKONG CO,LT​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១០​។

វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម ជាការ​វិនិយោគ​របស់ ក្រុមហ៊ុន China Huadian Corporation របស់​ប្រទេស ចិន​ក្រោមរូបភាព​“​សាងសង់​-​ដំណើរការ​-​ផ្ទេរ ”(BOT)​ក្នុង​ទឹកប្រាក់​វិយោគ​ចំនួន ៤៩៥,៧៦​លាន​ដុល្លារ​អាមេរិក​មាន​អនុភាព ៣៣៨ មេ​ហ្កា​វ៉ា​ត់ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ​ជាង​១.០២០ លាន​គីឡូវ៉ាត់ម៉ោង​មាន​រយៈពេល​សម្បទាន​៣៥​ឆ្នាំ​ក្នុងនោះ​៥​ឆ្នាំ​សំរាប់​ដំណើរការ​សាងសង់ និង​៣០​ឆ្នាំ​សម្រាប់​ដំណើរ​ការធ្វើ​អាជីវកម្ម ។​ថ្លៃ​អគ្គិសនី​លក់​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ស្មើ​និង ៧,៣៥ សេន​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។​

មកដល់ពេលនេះ​កម្ពុជា​កំពុង​ដំ​ណី​រ​ការផលិត​ថាមពល​អគ្គិសនី​ធំៗ​ចំនួន​៨​ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​ឱ្យ​ដំណើរការ​សាងសង់​ក្នុងនោះ​រួមមាន​វា​រី​អគ្គិសនី​កំចាយ​ មាន​អនុភាព​១៩៣,២​មេ​ហ្គា​វ៉ា​ត់​,​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​មាន​អនុភាព​១២០​មេ​ហ្កា​វ៉ា​ត់​,​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ ​មាន​អនុភាព​២៦០ មេ​ហ្កា​វ៉ា​ត់ ,​វា​រី​អគ្គិសនី​គីរីរម្យ​៣​មាន​អនុភាព​១៨ មេ​ហ្កា វ៉ា​ត់​, វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម ​មាន​អនុភាព​៣៣៨​មេ​ហ្គា​វ៉ា​ត់​,​អគ្គិសនី​ដុត​ធ្យូងថ្ម​ទី​១​មាន​អនុភាព​១០០​មេ​ហ្កា​វ៉ា​ត់​,​អគ្គិសនី​ដុត​ធ្យូងថ្ម​ទី​២ ​មាន​អនុភាព​២៧០​មេ​ហ្កា​វ៉ា​ត់ ,​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ទី​២​ មាន​អនុភាព ៤០០ មេ​ហ្កា​វ៉ា​ត់ និង​គំរោង​វា​រី​អគ្គិសនី ១២ ផ្សេងទៀត កំពុង​សិក្សា​៕

​ដោយ​៖​កូ​ឡាប​

spot_img
×