Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ទ្យា​នុ​រក្ស​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្រទះឃើញ​សំណាក​សត្វ​ខ្ទីង​ ១​ក្បាល​ ងាប់​ក្នុង​សភាព​ក្លិនស្អុយ​

spot_img

​ខេត្តមណ្ឌលគិរី ÷ នៅក្នុង​សប្ដាហ៍​ទី​២ ខែឧសភា ឆ្នាំ​២០២០​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្នុង​តំបន់ការពារធម្មជាតិ ឋិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​បាន​ប្រទះឃើញ​សំណាក​សត្វ​ខ្ទីង ចំនួន​១​ក្បាល បាន​ងាប់​។

បើតាម​ការសន្និដ្ឋាន គឺ​សត្វ​ខ្ទីង​១​ក្បាល​នេះ បាន​ងាប់​តាំងពី​ក្នុងអំឡុង​១​ខែ​មុន ដោយសារ​ការ​បរបាញ់ ព្រោះ​មាន​សភាព​និង​ក្លិន​ស្អុយរលួយ ហើយ​បាន​បាត់​ក្បាល និង​ស្នែង​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អ្នក​អភិរក្ស សូម​អំពាវនាវ និង​ទទូច​ឲ្យ​មានការ​ចូលរួម​ការពា​រ​សត្វព្រៃ និង​បញ្ឈប់​នូវ​អំពើ​បរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ​គ្រប់​ព្រ​ភេទ ដែលជា​អំពើ​ល្មើសច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ ដើម្បី​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×