Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនល្មើស​២​នាក់ ករណី​ប៉ុនប៉ង​លួច យក​ម៉ូតូ តែ​មិន​សម្រេច ត្រូវ​ជាប់​ខ្នោះ​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនល្មើស​២​នាក់ ករណី​អំពើ​ប៉ុនប៉ង​លួច យក​ម៉ូតូ​។ កើតហេតុ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១ ភូមិ​ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ៅ វាសនា ហៅ វែង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​) និង​ជនសង្ស័យ​ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

វត្ថុតាង​ចាប់យក ៖ ដែក​មុខស្រួច​សំប៉ែត​ចំនួន ១​ដើម , សោ​ទីប​លេខ​៨​ចំនួន​១​ដើម​, ដែក​លួស​សរសៃ​ចំនួន​៣​កំណាត់ , ទុល​ឡឺ​វី​ស​ចំនួន​២ ដើម និង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដាវី​សិន ពណ៌​ទឹកប៊ិច លេខ​ម៉ាស៊ីន 0186411 ពាក់​ផ្លាកលេខ តាកែវ 1M9458 (​ជា​របស់​ជនសង្ស័យ​) ។​

នគរបាល​បាន​រៀបរាប់​ហេតុការណ៍ ៖ កាលពី​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​អន្តរាគមន៍ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន ពេលមកដល់​ផ្លូវ​លេខ​៣៧១ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់​ឈ្មោះ ម៉ៅ វាសនា ហៅ វែង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ , ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ និង​ឈ្មោះ ធី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ដាវី​សិន ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ តាកែវ 1M9458 ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​យើង​បាន​ឃាត់​ម៉ូតូ​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធី បាន​លោត​ចុះ​ពីលើ​ម៉ូតូ​រត់​គេចខ្លួនបាត់ ភ្លាមនោះ​សមត្ថកិច្ច​យើង បាន​ឃាត់ខ្លួន​សង្ស័យ​២​នាក់​ឈ្មោះ ម៉ៅ វាសនា ហៅ វែង , ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ា​ញ់ ឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់​គាស់​សោរ​ទ្វារផ្ទះ និង​សម្រាប់​កាច់​សោក​ម៉ូតូ​មួយចំនួន​រួមមាន ៖ ដែក​មុខស្រួច​សំប៉ែត​ចំនួន ១​ដើម ,​សោ​ទីប​លេខ​៨​ចំនួន​១​ដើម​, ដែក​លួស​សរសៃ​ចំនួន​៣​កំណាត់ , ទុល​ឡឺ​វី​ស​ចំនួន​២ ដើម នៅជាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ៅ វាសនា ហៅ វែង ឃើញ​ដូច​នោះ​សមត្ថកិច្ច​យើង ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ ម៉ៅ វាសនា ហៅ វែង , ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ា​ញ់ យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ម៉ៅ វាសនា ហៅ វែង ,​ឈ្មោះ ម៉ាន សត្យា ហៅ ញ៉ា​ញ់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕

ដោយ​៖​កូ​ឡាប​

spot_img
×