Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​សាសនិក​ខ្មែរឥស្លាម​ទូទាំង​ខេត្ត​ប៉ៃលិន កុំ​រើ​អើ​ង​ប្រកាន់​សាសនា​ពូជសាសន៍ សូម​រួមគ្នា ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្ត​ប៉ៃលិនៈ លោកជំទាវ បាន ស្រីមុំ បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ រួមជាមួយ​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ទូទាំង​ខេត្ត​ប៉ៃលិន កុំ​រើ​អើ​ង​ប្រកាន់​សាសនា​ពូជសាសន៍ សូម​រួមគ្នា ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ ដោយ​បន្ត​រស់នៅ​ស្អាត​កុំ​ធ្វេសប្រហែស ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​មេរោគ​ជំងឺ​កូ​វីដ​១៩​។​

​បងប្អូន​សាសនិក​ខ្មែរ ឥស្លាម​ខេត្ត​ប៉ៃលិន ចំនួន ២១៥​គ្រួសារ ត្រូវបាន​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ ទៅ​ចែក​ជួន​ក្នុង​ខែ​បួស​រ៉​ម៉ា​ឌន កាលពី​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​។​

​លោកជំទាវ​បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​មានប្រសាសន៍ថា ការសួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ទូទាំង​ខេត្ត​ប៉ៃលិន​។ ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​ក្រុមគ្រួសារ នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។ ពុក​ម៉ែ​បងប្អូន​កូនក្មួយ សាសនិក​ខ្មែរឥស្លាម​ទាំងអស់ ក៏​ជា​សាច់ឈាម ខ្មែរ​តែមួយ​ដូចគ្នា មាន​សិទ្ធិ​ស្មើៗ​គ្នា គ្រាន់តែ​កាន់​ជំនឿ​សាសនា ទំនៀមទម្លាប់ ប្រពៃណី ផ្សេងៗ​គ្នា​តែប៉ុណ្ណោះ​។​

​លោកជំទាវ បាន ស្រីមុំ បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ រួមជាមួយ​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ទូទាំង​ខេត្ត​ប៉ៃលិន កុំ​រើ​អើ​ង​ប្រកាន់​សាសនា​ពូជសាសន៍ សូម​រួមគ្នា ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ ដោយ​បន្ត​រស់នៅ​ស្អាត​កុំ​ធ្វេសប្រហែស ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​មេរោគ​ជំងឺ​កូ​វីដ​១៩​។

បើទោះបី​នៅពេលនេះ ក្នុងប្រទេស​កម្ពុជា បាន​ស្ងប់ស្ងាត់ និង​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ជាសះស្បើយ​អស់យ៉ាង​ណាក៏ដោយ ក៏​សូម​ឲ្យ​បងប្អូន​ទាំងអស់ បន្ត​រស់នៅ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ការរស់នៅ​ត្រូវ​ស្អាត មាន​អនាម័យ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល ស្នាក់នៅ​ក្នុងផ្ទះ​បើ​គ្មាន​ការចាំបាច់​ចេញទៅ​ក្រៅ មានការ​ប្រមូល​ផ្តុំគ្នា ពាក់​ម៉ាស ឬ​កន្សែង​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​ចេញទៅ​ក្រៅ រក្សា​គម្លាត​ពីគ្នា ២​ម៉ែត្រ នៅពេល​ជួប​សន្ទនា​គ្នា​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ចំណូល​មក​ក្នុងស្រុក សូម​ស្នាក់នៅ​ដាច់ដោយឡែក ពី​សាច់ញាតិ​បងប្អូន​ក្រុមគ្រួសារ មិត្តភក្តិ រយៈពេល​១៤​ថ្ងៃ​សិន​។

បើ​មាន​ករណី​ថា សង្ស័យ ដូចជា​ផ្តាស្សាយ ហៀ​សំបោរ មានកំ​ដៅ​លើសពី ៣៧,៥​អង្សា ក្អក​ស្ងួត ឈឺបំពង់ក ពិបាក​ដកដង្ហើម សូម​ប្រ​ញ៉ាប់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​លេខ​១១៥ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ដែល​នៅ​កៀក​ជាប់​ផ្ទាល់​ជាមួយ​បងប្អូន ដើម្បី​បញ្ជូន​បងប្អូន​ទៅកាន់​មន្ទីរពេទ្យ ធ្វើការ​ពិ​ព្យាបាល​ជំងឺ​ជូន​ផងដែរ​៕

ដោយៈ អ៊ុង​សា​រុំ​


spot_img
×