Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​លួច​កាច់ ក​ម៉ូតូ បាន​ជិត​១​ខែ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ ស្រាវជ្រាវ ឃាត់ខ្លួន​បានមក​វិញ​

spot_img

​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព លួច​កាច់ ក ម៉ូតូ ហើយ​រត់គេច​បាន​រយៈ​ពេល​ជិត​១​ខែ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន បានមក​វិញ ។​

ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ វេលា​ម៉ោង ៥​និង​៣០​ទៀបភ្លឺ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​អត់​លេខ ផ្លូវ​ដួង​ងៀប ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ​ញឹម ជាតិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ។​

​តាម​សម្តី លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន គឺ​នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០២០ គឺមាន​ជនរងគ្រោះ​ម្នាក់ បានមក​ដាក់ពាក្យ​បណ្ដឹង ថា​មាន​ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព កាច់ ក​ម៉ូតូ ម៉ាក ZOMER X ទៅ​បាត់​ហើយ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង របស់​ជនរងគ្រោះ​ហើយ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ បានធ្វើការ​ស្រាវជ្រាវ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព រហូតមកដល់ យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ បុរស​ជា​ជនសង្ស័យ ដែល​ភិនភាគ ដូច​ក្នុង រូប​កាមេរ៉ា​សុវត្ថិភាព ដែល​កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវ​ដួង​ងៀប ទើប​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​តែម្តង ។​

​នៅពេលដែល សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព កាច់ក​ម៉ូតូ របស់​ជនរងគ្រោះ កាលពី​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០២០ ពិតប្រាកដ​មែន ។​

​បន្ទាប់ពី​សាកសួរ​រួច ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ជា​បន្តទៀត ៕

ដោយ​៖​សហការី CEN

spot_img
×