ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងគិតឱ្យលំអិតលំអន់បន្តិចទើបគ្មានរឿងរាវអាក្រក់កើតឡើង។
ជំនួញ ៖ លោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីការរកផលកម្រៃបើឃើញថាអ្នកដទៃគេរកបានកុំប្រឹងរកតាមពេកព្រោះថាមិនអាចហុចផលកម្រៃដូចជាទីពេញចិត្តនោះប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។
ស្នេហា ៖ កម្លោះក្រមុំមានភាពស្រស់ស្រាយហើយបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងការងារនិងទំនាក់ទំនងបញ្ហាប្រាក់កាសផង។ ទាំងស្ត្រីបុរសបើចង់ជួបពិគ្រោះក្នុងកិច្ចការអ្វីមួយជាមួយអ្នកដទៃក៏តែងផ្តល់ផលល្អៗនិងពិសេសអាចរកផលប្រយោជន៍ច្រើនដាក់ខ្លួនផង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ ការប្រកបការងារនៅថ្ងៃនេះមានដំណើរការរលូនល្អតែយ៉ាងណាលោកអ្នកត្រូវប្រុងប្រយ័ត្នក្រុមមនុស្សបាបមិត្តផងដែរពីព្រោះគេងាយធ្វើឱ្យលោកអ្នកត្រូវជួបស្ថានភាពអាសន្នផងដែរ។
ជំនួញ ៖ មានការរីកលូតលាស់ទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនបន្តិចវិញ។
ស្នេហា ៖ កំលោះក្រមុំត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលបំពេញកិច្ចការងារនិងរៀនសូត្រទើបប្រពៃបំផុត៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចរចាក្នុងរឿងអ្វីមួយហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច ហើយក៏មានគេជំនឿទុកចិត្តនិងអាណិតស្រឡាញ់ច្រើន។
ជំនួញ ៖ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផលកម្រៃមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផងដែរ។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងបើចង់ផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃ៕
ឆ្នាំរោង
រាសីសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានទេ ដូចនេះបើសម្រេចចិត្តអ្វីមួយឱកាសភ្លាំងភ្លាត់និងផលមិនល្អនោះក៏តែងរត់ចូលច្រើនផងដែរ។
ជំនួញ ៖ លោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំភាពទុក្ខសោកមកវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ លោកអ្នកត្រូវប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមិនដឹងមុខក្រោយនាំកើតជារឿងតូចធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើននាំឱ្យពិបាកក្នុងការរែកពន់។
ស្នេហា ៖ ប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលដោះស្រាយច្រើនឬសាសងច្រើនហើយមានតែរឿងរាវអាក្រក់ថែមទៀត៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ជាពេលវេលាល្អពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។លោកអ្នកបើចង់បំពេញការងារអ្វីមួយមិនថាតូចធំក៏តែងឆាប់ចប់និងមានក្រុមមនុស្សជួយជ្រោមជ្រែងច្រើន។
ជំនួញ ៖ មានភាពប្រទាំងប្រទើសបន្តិចតែយ៉ាងណាក៏ចំណូលមានហូរចូលដោយអាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។
ស្នេហា ៖ កំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នកើតរឿងធំហើយរកតែទឹកភ្នែកជូតក្បាលជង្គង់មិនចេញ៕
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ តោងតែប្រយ័ត្នប្រយែងការបាត់បង់ប្រាក់កាសផងដែរ។
ជំនួញ ៖ ត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយអាចធូរដល់ថ្ងៃក្រោយ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សខ្ចាត់ព្រាត់នាំបញ្ហាមកឱ្យដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទនាំជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខចៀសមិនរួច៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកតោងប្រយ័ត្នបញ្ហាការងារពីព្រោះថាងាយធ្លាក់ជារឿងរាវជាមួយអ្នកដទៃណាស់ដែរ។
ជំនួញ ៖ ត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់គប្បីចេះពិនិត្យសមាសភាពមនុស្សឱ្យបានល្អិតល្អន់ទើបប្រសើរ។ការធ្វើដំណើរជិតឆ្ងាយចូរប្រយ័ត្នបញ្ហាចំណីចំណុកដែលនាំឱ្យកើតរោគជំងឺដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីពុំសូវល្អឡើយចូរប្រយ័ត្នអ្នកទី៣ចូលមកឡូកឡំនាំកើតបញ្ហាណាមួយឈានដល់ការប្រេះស្រាំ ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងការប្រកបការងារឬបញ្ហាប្រាក់កាសមានការជឿនលឿនច្រើន។ ការរស់នៅមានភាពសុខដុមនិងជួបជុំគ្រួសារផង។
ជំនួញ ៖ លោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃហូរចូលមួយៗគ្រាន់រស់ស្រួលខ្លួន ។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខនិងងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីមិនល្អប្រសើរទេ ដូចនេះរាល់ការប្រកបការងារអ្វីតោងតែចេះប្រយ័ត្នប្រយែងទើបគ្មានបញ្ហាចោទឡើង។ការរស់នៅឬការប្រកបការងារចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ កំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបញ្ហាមិនល្អងាយរត់ចូលណាស់ផងម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវតិ្តភាពទេគួរបន្ថែមការប្រុងប្រយ័ត្នទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕