Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ហេង ឡុង​៖ តារា​កំប្លែង​នាង​ឃ្មឹ​ប ពិតជា​ត្រូវបាន​អធិការ​ខណ្ឌដូនពេញ ប្រឈម​នឹង​ជាប់ពន្ធនាគារ​

spot_img

​ភ្នំពេញ​៖ លោក​ឧកញ៉ា ហេង ឡុង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា តារា​កំប្លែង​នាង​ឃ្មឹ​ប ពិតជា​ត្រូវបាន​អធិការ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧និង០០​នាទី ពិតប្រាកដ​មែន​។ រង់ចាំ​ទទួលដំណឹង​ស្អែក ថា​តើ​គាត់​ត្រូវបាន​ច្បាប់​សម្រេច​យ៉ាងណា​។ សូម​យុវជនចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​គួរ​កត់សម្គាល់ថា ប្រហែលជា​ប្រិយមិត្ត​មិន​ភ្លេច​តារា​កំប្លែង​ស្រី​នាង​ឃ្មឹ​ប​ទេ ។ កាលពីមុន​តារា​កំប្លែង​ស្រី​រូបនេះ មាន​ជីវភាព​សមរម្យ រូប​សម្រស់​ស្រស់ស្អាត ហើយ​អាជីព​ជា​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ ក៏មាន​ភាព​កាក់កប​គួរសម ។​

​តែ​ក្រោយពី​នាង​បែកបាក់​ជាមួយ​នាយ​ហុងដា ជា​ស្វាមី នាង​ឃ្មឹ​ប ក៏បានរ​សាត់​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​សូន្យឈឹង លុះ​ពេល​នាង​លេចមុខ​នៅពេលនេះ ស្រាប់តែ​រូប​សម្រស់​នាង​ឃ្មឹ​ប​មានការ​ប្រែប្រួល​អាក្រក់​ខ្លាំង​មើល​សឹង​មិន​ស្គាល់ សូម្បីតែ​ជីវភាព ក៏​ធ្លាក់​ដុនដាប​ខ្លាំង រហូតដល់​ថ្នាក់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ជួយ​ចេញថ្លៃ​ព្យាបាល​ជំងឺ​ឲ្យ​នាង​។

​ក្រោយ​ជួប​រឿង​បញ្ហា​ជីវិត​ដុនដាប​មិន​នឹកស្មាន​ដល់ ពេលនេះ​នាង​ឃ្មឹ​ប មានឱកាស​ចូល​សម្តែង​កំប្លែង​ជាថ្មី ជាមួយ​ក្រុម​នាយ​កុយ​វិញ​ហើយ បន្ទាប់ពី​ប្រធាន​ក្រុម​កំប្លែង​នេះ​បាន​ជួយ​ពន្យល់​ទៅកាន់​នាយ​ហុង ឲ្យ​មានការ​យោគយល់​។

​ក្រោយ​ការពន្យល់​និង​សម្របសម្រួល​របស់លោក ហេង ឡុង ស្វាមី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណានោះ នាយ កុយ ព្រម​ទទួលយក​នាង ឃ្មឹ​ប មក​ចូល​ក្រុម​កំប្លែង​របស់ខ្លួន​ដដែល​។ មុនពេល​សម្រេច​ទទួល​យក​នាង ឃ្មឹ​ប ចូលក្នុង​ក្រុម​កំប្លែង​របស់ខ្លួន​វិញ នាយ កុយ បាន​ទំនាក់ទំនង​ទៅនាយ ហុងដា ពន្យល់​ហេតុផល​ដែល​លោក​ព្រម​ទទួលយក​អតីត​តារា​កំប្លែង​រូបនេះ​ចូលក្នុង​ក្រុម​កំប្លែង​វិញ​។ បន្ទាប់ពី​បាន​ពន្យល់​ហេតុផល នាយ ហុងដា បាន​យល់ព្រម​ឲ្យ​អតីត​ភរិយា​ចូល​ក្រុម​កំប្លែង​របស់ខ្លួន​វិញ​ម្ដងទៀត​។​

​នាង ឃ្មឹ​ប បាន​ចូលក្នុង​ក្រុម​កំប្លែង​វិញ​មិនបាន​ប៉ុន្មាន​ផង ក៏បាន​ខ្លួន​សូន្យឈឹង រហូតមកដល់​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ​ស្រាប់តែ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​នាង​ខ្មឹ​ប អតីត​តារា​កំប្លែង​រូបនេះ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ជីវិត​នាង​ឃ្មឹ​ប​នៅពេលនេះ កាន់តែ​ធ្លាក់ខ្លួន​ក្នុង​ជ្រោះ​ជ្រៅ​ថែមទៀត ដែល​មិនអាច​ស្តារឡើងវិញ​បានឡើយ ព្រោះ​ប្រឈម​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​នាទី ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​បា​ចតុមុខ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ (​ស្រី​៣) រួមមាន​៖ ១/​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួញដូរ​)​។ ២/​ឈ្មោះ ឈួន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)​។ ៣/​ឈ្មោះ វណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​) ។ ៤/​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ឃ្មឹ​ប​) ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)​។ ៥/​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)​។ ៦/​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិត​ប្រា​ដក​(​ប្រើប្រាស់​)​។ ៧/​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)​។​

​វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន​៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​។ ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។ ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​៕​

ដោយ​៖​កូ​ឡាប​

spot_img
×