Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី Messenger Rooms ទូទាំង​ពិភពលោក​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានប្រកាសថា ប្រសិនបើ​លោកអ្នក​មាន​អារម្មណ៍​ថា លោកអ្នក​បានឮ​ពាក្យ “Video Conferencing” ជាច្រើនលើក​ច្រើនសា​ហើយ​នោះ គឺ​វា​មិន​ចម្លែក​ទេ នេះ​គឺ​ដោយសារ​មនុស្ស​ជាច្រើន​ជាពិសេស​សិស្សានុសិស្ស ពួកគាត់​ត្រូវការ​កម្មវិធី​នេះ ដើម្បី​បន្តធ្វើ​ការងារ និង​ការសិក្សា​របស់​ពួកគេ​។

​ដោយសារតែ​ឃើញ​ការកើនឡើង​នូវ​តម្រូវការ​នេះហើយ ទើប​ក្រុមហ៊ុន​ជាច្រើន​បានដាក់​ឱ្យប្រើ​ប្រាស់ ឬ​កែលម្អ​កម្មវិធី Video Conferencing កាលពីពេល​ថ្មីៗ​នោះ ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់ថា Messenger Rooms គឺជា​កម្មវិធី​ថ្មី​ដែល​បាន​បង្កើតឡើង ដើម្បី​ប្រលងប្រជែង​ជាមួយ​កម្មវិធី Zoom ដូច្នេះ​មុខងារ​ខ្លះៗ​វា​អាច​ស្រដៀង​គ្នា​ផងដែរ​។ នេះ​ជា​មុខងារ​សំខាន់ៗ​របស់ Messenger Rooms ៖ – ចំនួន​អ្នកចូលរួម​អាចមាន​ដល់ ៥០​នាក់ – រយៈពេល Video conferencing ពុំមាន​ការកំណត់ – Admin អាច​ផ្ដល់​តំណ​ភ្ជាប់​ដើម្បី​ចូលរួម ហើយ​អ្នកចូលរួម​ពុំ​ចាំបាច់​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ក៏បាន – Admin អាច​បិទ​ការចូលរួម (Lock the Room) ពេលណា​ក៏បាន​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្តថា ដើម្បី​ប្រើ​កម្មវិធី​នេះ លោកអ្នក​ត្រូវធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ហ្វេ​ស​ប៊ុ​ក និង​កម្មវិធី Messenger ហើយ​លោកអ្នក​អាច​ចាប់ផ្ដើម Video Conferencing ជា​ក្រុម​នៅក្នុង​កម្មវិធី Messenger​។ សម្រាប់​មុខងារ “​ការចូលរួម​អាចមាន​ដល់ ៥០​នាក់​” ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់ថា មុខងារ​នេះ​កំពុង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ទូទាំង​ពិភពលោក​ផងដែរ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×