Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ណែនាំ​ឲ្យ​កងវិស្វកម្ម ក្រុមហ៊ុន​ត្រូវ​ស្ថាបនា​ផ្លូវ ក្នុង​ខេត្ត​ព្រះសីហនុតាម​ការចង់បាន និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ (វីដេអូ)

spot_img

​ព្រះសីហនុ ៖ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព នៃ​ការស្ថាបនា​ផ្លូវ​ក្នុង​គម្រោង​ទាំង ៣៤​ខ្សែ ទូទាំង​ខេត្ត​ព្រះសីហនុ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា តាមរយៈ​ការកសាង​ប្រព័ន្ធ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ នឹងធ្វើ​ឲ្យ​ខេត្ត​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ និង​ការទទួលបាន​ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត ស្របតាម​បំណង​ដ៏​មុត​ស្រួច​របស់​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស​ត្រូវ​ស្ថាបនា​ផ្លូវ​ទាំងអស់ តាម​ការចង់បាន​រប​ស់ស​ម្តេច​តេ​ជោ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែឧសភា ឆ្នាំ​២០២០ នេះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ រួមជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​ជាច្រើនរូប បាន​អញ្ជើញ​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្នុង​គំរោង​ទាំង ៣៤​ខ្សែ ទូទាំង​ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​កោតសរសើរ​យ៉ាងខ្លាំង​ង​ក្លា ចំពោះ​សមិទ្ធផល​ផ្លូវថ្នល់ លូទឹក ដែល​កំពុង​លេចឡើង នៅ​ខេត្ត​ព្រះសីហនុ​។ សម្តេច​ចាត់ទុកថា នេះ​ជា​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​កាន់តែ​មានការ​ទាក់ទាញ​បន្ថែមទៀត ស្របតាម​ចក្ខុវិស័យ​នៃ​រដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយទៅជា​ខេត្ត​បំពង់ក​សេដ្ឋកិច្ច ឬ​ខេត្ត​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ជាមួយនេះ សម្តេច​ពិជ័យ​សេនា ក៏បាន​កោតសរសើរ​ផងដែរ ចំពោះ​កងវិស្វកម្ម និង​ក្រុមហ៊ុន ធ្វើ​ផ្លូវ​ដទៃទៀត ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នាល់​ទាំងនេះ ស្របតាម​លក្ខខណ្ឌ​ដែល​បាន​សន្យា ជាមួយ​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

“​កងវិស្វកម្ម វិស្វករ ក្រុមហ៊ុន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្តតាម​អនុវត្តតាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ ធ្វើយ៉ាងណា​លើកកម្ពស់​ខេត្ត​ព្រះសីហនុ ឆ្លើយតប​ប្រកបដោយ​សោភ័ណភាព សម​ស្របតាម​ស្តង់ដារ​មួយ រួម​នឹង​សំណង់​ទាំងឡាយ ដែល​កំពុងតែ​ធ្វើ​ជិត​ហើយ​នេះ រួម​ជាមួយនឹង​គុណភាព ឆ្លើយតប​តាម​សំណូមពរ​ចង់បាន​ជាទីបំផុត​រប​ស់ស​ម្តេច​តេ​ជោ ។ ជាតិ​សាសន៍​តទៅ​ថ្ងៃមុខ ត្រូវមាន​អ្វីៗ ឆ្លើយតប​ទៅតាម​រដូវ​កាល​មាតុភូមិ​របស់​យើង ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ​ជាតិ​របស់​យើង ” សម្តេច​ពិជ័យ​សេនា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​។

​ពាក់ព័ន្ធ​កងយោធពល​ខេមរភូមិន្ទ ដែលមាន​តួនាទី​ការពារជាតិ​ហើយ​នោះ បានមក​ជួយ​កសាង​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា “​ចំណុច​នេះ វា​សំខាន់​ណាស់ គឺជា​ការគិតគូរ​ខាង​ផ្នែក​បច្ចេកទេស និង​ការគ្រប់គ្រង​របស់​គណៈ​កម្ម​ការ​ជាតិ គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ យើង​មាន​អ្នកបច្ចេកទេស ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ខ្ញុំ​បាន​វាយតម្លៃ​ជា​បន្តបន្ទាប់ ។ ចំពោះ​ខ្ញុំ​មិន​វាយតម្លៃ និង​ជឿជាក់​លើ​ការងារ​នេះ​ទេ ប៉ុន្តែ​លើ​ស្មារតី​នេះ ខាង​កងយោធពល​ខេមរភូមិន្ទ គឺ​ច្បាស់​ណាស់ ចូលរួមចំណែក តាម​ការកំណត់ និង​តាម​ការវាយតម្លៃ និង​ការជ្រើសរើស របស់​ថ្នាក់ដឹកនាំ បានប្រគល់​ភារកិច្ច និង​ចែក​ទំហំ​ការងារ ដល់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​កងវិស្វកម្ម​មួយចំនួន មក​បំពេញការងារ​នេះ គឺជា​មោទនភាព​មួយ​ធំ​ណាស់ ។ កងទ័ព ក្រៅពី​ធ្វើការ​កិច្ចការ​ផ្សេងៗ ការរួមចំណែក​អភិវឌ្ឍន៍​ស្រុកទេស គឺជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​ណាស់ បានន័យថា គ្រប់​កិច្ចការងារ​ទាំងអស់ កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​រួចជាស្រេច តាម​តម្រូវការ​របស់​ជាតិ មាតុភូមិ​របស់​យើង យើង​បំពេញ​គ្រប់ពេលវេលា​ទាំងអស់​”​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​)​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ ២០២០ មាន​រយៈពេល ៦ ខែ​មកហើយ ចាប់តាំងពី​ប្រកាស​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ក្រុមហ៊ុន​ចំនួន​៨ បានទទួល​សិទ្ធិ​សាងសង់​ទាំង​៣៤​ខ្សែ ប្រវែង​ជាង​៨២​គីឡូម៉ែត្រ​។​

​គិត​ត្រឹម​ថ្ងៃ​ទ​១៦ ខែឧសភា ឆ្នាំ​២០២០ ការងារ​ដាក់លូ សម្រេចបាន​លទ្ធផល ចំនួន ៩១,៥៦% លឿន​ជាង​ផែនការ​។ តាម​ការប៉ាន់ស្មាន អាច​បញ្ចប់​ក្នុង​រយៈពេល ១១ ថ្ងៃ​ខាងមុខ គឺ​ដំណាច់ខែ ខែឧសភា ឆ្នាំ ២០២០​។​
​រីឯ​ការងារ​ចាក់​បេតុង​សម្រេចបាន​ចំនួន ៨៦,៤៤% នៃ​ការងារ​ជាក់ស្តែង លឿន​ជាង​ផែនការ​ចំនួន ៨,១៣% និង​អាច​បញ្ចប់​ក្នុង​រយៈពេល ១៥ ថ្ងៃ ខាងមុខ​។​

​ចំពោះ​លទ្ធផល​ជារួម នៃ​ការស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ គិត​ទាំង​ការងារ​គ្រឹះ​ផ្លូវ​សម្រេចបាន ប្រមាណ ៩០,៦០% លឿន​ជាង​ផែនការ​ប្រមាណ ៤,៥% ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត​កៅស៊ូ ការ​វាយ​គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បង្គោល​ភ្លើង ការរៀប​កម្រាល​ថ្ម​ក្រា​នី​ត​នោះទេ​។​

​ក្រោយពី​ចាក់​បេតុង និង​ដាក់លូ​ហើយ​អស់ នឹង​ក្រាលកម្រាល​ការ៉ូឡា ថ្ម​ក្រា​នី​ត នៅលើ​ចិញ្ចើមផ្លូវ ដោយមាន​គន្លង​សម្រាប់​ជិះ​កង់ និង​ថ្មើរជើង​។ ដោយឡែក​នៅលើ​ទ្រូងផ្លូវ នឹង​អ៊ុត​កៅស៊ូ AC ពីលើ ដោយមាន​ចែង​ចែក​គន្លង​ផ្លូវ​ផងដែរ​៕​

ដោយ​៖​កូ​ឡាប​


spot_img
×