Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! រថយន្ដ​បែន​ដឹក​ដី​មួយគ្រឿង​ បើក​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ដ​បែន​ដឹក​ដី​មួយគ្រឿង​បើក​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​បណ្ដាល​ឲ្យ បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី កែង​នឹង​ផ្លូវ​១០០៣ ក្បែរ​កា​រ៉ា​ស់​សាំង​PTT ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បែន​មួយគ្រឿង​ក្បាល​ពណ៌​ស្លែ​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​02 3-5687 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿ​លឿន​ខណៈពេល​មក​ផ្លូវបំបែក​ជា​បួន​កែង​នឹង​ផ្លូវ​១០០៣ ក៏មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ពណ៌​សលាយ​ខៀវខ្ចី​ពាក់​ផ្លាកលេខ​ភ្នំពេញ​1HV-2923 ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​បត់​មក​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី​ក៏ត្រូវ​រថយន្ដ​បែន​ដឹក​ដី​ខាង​បើក​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​កង់​បី​ឥណ្ឌា​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ យ៉ាង​អាណោច​ធ័​ម​។ ចំណែកឯ​ម្ចាស់​រថយន្ដ​បង្ក​ឃើញ​ដូច្នេះ​ក៏​ចុះ​ពី​រថយន្ដ​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​និង​កន្លែងកើតហេតុ​បានធ្វើការ​វាស់វែង យក​សព​ជន​គ្រោះ​ទៅ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ឯ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ដ​បង្ក​សមត្ថកិច្ច​យកទៅ​រក្សាទុក​សិន​រង់​ចាំ​សាច់ញាតិ​និង​ម្ចាស់​រថយន្ដ​បង្ក​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ដោយ​៖​សា​ម៉េ​ត​


spot_img
×