Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា បានប្រកាស​សាលដីកា អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​នាក់​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា Cambodian Center for Human Rights បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ នេះ តុលាការ​កំពូល បានប្រកាស​សាលដីកា លើ​ករណី​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវបាន​កាត់ទោស​កាលពី​ខែមករា ឆ្នាំ​២០១៨ ពីបទ “​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​” និង​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” (​មាត្រា ៣០២ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​) ដោយសារតែ​ពួកគេ​បាន​ថតរូប​សា​ឡង់​ពីរ​គ្រឿង ដែល​សង្ស័យថា ផ្ទុក​ខ្សាច់​ខុសច្បាប់​សម្រាប់​នាំចេញ​។

​កាលពី​ខែសីហា ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​ដាក់ទោស​ពួកគេ​ទាំងពីរ​។ នៅថ្ងៃនេះ តុលាការ​កំពូល បានប្រកាស​សាលដីកា​បញ្ជូន ករណីនេះ ទៅ​សាលាឧទ្ធរណ៍ ដើម្បី​បើកសវនាការ​សារ​ឡើងវិញ​។​

​សាលាឧទ្ធរណ៍ កាលពី​ខែសីហា ឆ្នាំ​២០១៩ បានចេញ​ដីកា​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តកោះកុង​ដែល​បាន​ផ្តន្ទាទោស​អតីត​សកម្មជន​មាតា​ធម្មជាតិ ២ នាក់​ឲ្យ​មានទោស​ម្នាក់ៗ ១ ឆ្នាំ​ដដែល បន្ទាប់ពី​បាន​បើកសវនាការ​លើ​បណ្តឹង​មិន​សុខចិត្ត​របស់​ជនជាប់ចោទ​ទាំង ២ នាក់ កាលពីដើម​ខែសីហា​នេះ​។​

​កាលពីដើមឆ្នាំ ២០១៨ សាលាដំបូង​ខេត្តកោះកុង​បានសម្រេច​ផ្តន្ទាទោស​លោក ហ៊ុន វណ្ណៈ និង លោក ឌឹ​ម គុន​ឌី ដែល​អ្នក​ទាំង ២ គឺជា​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១ ឆ្នាំ តែ​ឲ្យ​អនុវត្ត​ទោស ៥ ខែ ក្នុង​ពន្ធនាគារ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ១ លាន​រៀល​។​

​សំណុំ​រឿងនេះ​កើតចេញពី​ការប្តឹង​របស់​ឈ្មោះ ចាន់ ណាគ្រី តំណាង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក្រោយពី​សកម្មជន​ទាំង ២ រូបនេះ​ថតរូប​ស្រឡាង​ធំៗ ២ គ្រឿង​ដោយ​សង្ស័យថា កំពុង​ដឹក​ខ្សាច់​ចេញពី​កម្ពុជា​ខុសច្បាប់​នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ ចោទ​ពីបទ “​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល​” និង​បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​។​

​សូមបញ្ជាក់ថា សកម្មជន​ការពារ​បរិស្ថាន នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្តកោះកុង ហើយ​កាលពី​វេលា​ម៉ោងជាង ១១ ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​មន្ត្រី​សង្គម​ស៊ីវិល​មិនមែន​រដ្ឋាភិបាល និង​សាច់ញាតិ យុវជន​ការពារ​បរិ​ស្ថាន​ទាំង ២​នាក់ បានចាត់ទុក​ការឃុំខ្លួន យុវជន​ជន​ទាំង ២​នាក់ របស់​សាលាដំបូង​ខេត្តកោះកុង​កន្លងមកនេះ ថា​ជា​រឿង​អ​យុ​ត្តិ​ធ៌​ម និង​មានរឿង​មិន​ប្រ​ក្រី​តី នៅក្នុង​ដំណើរការ​ក្តី​មួយ​នេះ​។​

​យ៉ាងណា​ក៏ដោយចុះ តាំងពីព្រឹក​ព្រលឹម ថ្ងៃ​ដដែល​នេះ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន របស់ មន្ត្រី​សង្គម​ស៊ីវិល សាច់ញាតិ និង មិត្តភក្តិ​យុវជន​ការពារ​បរិស្ថាន​ទាំង ២​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ពីមុខ​ពន្ធនាគារ​ខេត្តកោះកុង ដើម្បី​ទទួល​ស្វាគមន៍​យុវជន​ទាំង ២​រូប​។​

​ទាក់ទិន​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស បាន​ពិនិត្យឃើញថា សកម្មជន​បរិស្ថាន​ទាំង ២​រូប មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ការចោទប្រកាន់រ​បស់​តំណាង​អយ្យការ​នោះទេ​។​

​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​តាំងពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ មកម្ល៉េះ ក្រោយពេល​អ្នក​ទាំងពីរ​បាន​ជិះទូក​ថតរូប​ភាព និង​វីដេអូ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ី​លីកា ពីរ​គ្រឿងក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្តកោះកុង​។​

​ដើមបណ្ដឹង​ក្នុង​សំណុំ​រឿងនេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស​.​អ៊ី​.​ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែលជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករកស៊ី​នាំចេញ​ខ្សាច់​នៅ​ខេត្តកោះកុង​ជាច្រើន​ឆ្នាំ​មកហើយ​។​

​សកម្មជន​បរិស្ថាន​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ចំនួន ២​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​។​

​ក្រុមមន្ត្រី​សង្គម​ស៊ីវិល បាន​អះអាងថា លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី គឺ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះទេ គឺ​ពួកគេ​ទាំង ២​នាក់ គ្រាន់តែ​ធ្វើការ​ងារ ទៅតាម​អនុសាសន៍ របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ​ប៉ុណ្ណោះ​។​

​បញ្ហា​នេះដែរ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) នៅមុន​តុលាការ​ខេត្តកោះកុង​ដោះ លែង​យុវជន​ទាំង ២​នាក់ បាន​ហៅ​សកម្មជន​ទាំង ២​រូប​ខាងលើនេះ ថា​ជា​អ្នកទោស​មនសិការ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តកោះកុង ដោះលែង​អ្នក​ទាំងពីរ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ រក​មិន​ឃើញថា សកម្មភាព​របស់​អ្នក​ទាំងពីរ​គឺជា​ការប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នោះឡើយ​។​

​ចំណែក ម្ដាយ លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី វិញ កន្លងមកនេះ ក៏បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ជំនាញ​ទាំងពីរ​ក្នុង​សំណុំ​រឿងនេះ​។ កាលនោះ អាណាព្យាបាល​យុវជន​ទាំង ២​នាក់ រំពឹងថា តុលាការ​ខេត្តកោះកុង នឹង​ផ្ដល់​ភាពយុត្តិធម៌​ដល់​កូនប្រុស របស់​ពួកគាត់ ហើយ​ដោះលែង​ពួកគេ​ទាំង ២​នាក់ ឱ្យមាន​សេរីភាព​វិញ​៕

ដោយ​៖​កូ​ឡាប​


spot_img
×