Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ព្រមាន​ចិន កុំ​ឲ្យ​ជ្រៀតជ្រែក កិច្ចការ​របស់​អ្នកកាសែត​អា​មេ​រិច នៅ​ហុងកុង​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា លោក​បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ចិន​បាន​គំរាម​ជ្រៀតជ្រែក លើ​កិច្ចការ​របស់​អ្នកកាសែត នៅ​ទីក្រុង​ហុងកុង ដោយ​លោក​បញ្ជាក់ថា រាល់​ការសម្រេចចិត្ត​ណាមួយ​ទាក់ទង​នឹង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង អាច​ប៉ះពាល់​ដល់​ការវាយតម្លៃ​របស់​អា​មេ​រិច​លើ​ស្ថានភាព​របស់​ហុងកុង​។​

​លោក​ថ្លែង​ដូច្នេះ​ថា “​អ្នកកាសែត​ទាំងនោះ​ជា​សមាជិក​នៃ​សារព័ត៌មាន​សេរី មិនមែន​ក្រុម​ឃោសនា​នោះទេ ហើយ​ការរាយការណ៍​ដ៏​មានតម្លៃ​របស់​ពួកគេ​បាន​ផ្តល់ដំណឹង​ដល់​ប្រជាជន​ចិន និង​ពិភពលោក​”​។​

​លោក Pompe បានប្រកាស​កាលពី​ថ្ងៃទី ៦ ខែឧសភា​កន្លងទៅ​ថា ក្រសួងការបរទេស​កំ​ពុង​ពន្យារពេល បញ្ជូន​របាយការណ៍​ទៅកាន់​សភា​ដើម្បី​វាយតម្លៃថា​តើ ទីក្រុង​ហុងកុង​ទទួលបាន​ស្វ័យភាព​គ្រប់គ្រាន់​ពី​ចិន ដើម្បី​បន្ត​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពិសេស​ពី​អា​មេ​រិច​ឬ​យ៉ាងណា​។​

​លោក​ថ្លែងថា នៅពេលនេះ ការពន្យារ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​របាយការណ៍​ទទួលខុស​ត្រូវ​រាល់​សកម្មភាព​ណាមួយ ដែល​ទីក្រុង​ប៉េកាំង​អាច​នឹង​ពិចារណា នៅពេល​ជិត​ដល់​សមាជ​ប្រជា​ជាតិចិន នៅ​ថ្ងៃទី ២២ ខែឧសភា​ខាងមុខ​។​

​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​កំពុងតែ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ខណៈដែល​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​ចិន​ជុំវិញ​ការគ្រប់គ្រង​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​សូមបញ្ជាក់ថា ចក្រភព​អង់គ្លេស​បានប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ក្នុង​ឆ្នាំ ១៩៩៧ ហើយ​ទីក្រុង​នេះ​ត្រូវបាន​គេ​សន្យាថា​នឹង​ផ្តល់​ស្វ័យភាព​កម្រិត​ខ្ពស់​រយៈពេល ៥០​ឆ្នាំ ដែល​វា​បង្កើតបានជា​មូលដ្ឋាន​នៃ​សិទ្ធិ​ពិសេស​ក្រោម​ច្បាប់​អា​មេ​រិច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×