Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ ទៅនឹង​ការចែក​ចាយ និង ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀងៈ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការចែក​ចាយ និង ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​១៦​និង​៦​នាទី ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា សង្ស័យ​មានការ​ចែកចាយ និង ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ម្តុំ​ទំនប់ទឹក​ក្បាលហុង ស្ថិតក្នុង​ភូមិ​ដក់ពរ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង អធិការនគរបាល​ស្រុក បញ្ជា​កម្លាំង​ជំនាញ​នគរបាល​ស្រុក​រមាសហែក សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជ្រៃ​ធំ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​ម៉ោង​១៧​និង​៥៤​នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល បាន​ជួប​ជនសង្ស័យ​ចំនួន​១​នាក់ នៅ​ចំណុច​ទំនប់់ទឹក ក្បាលហុង មានឈ្មោះ រស់ សា​ម៉ៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​ស្មាច់​ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង និង​បាន​ឆែក​លើ​ដងខ្លួន​ជនសង្ស័យ រកឃើញ​ដូចខាងក្រោម​៖ ម្ស៉ៅ​ក្រាម​ពណ៌ ស ថ្លា​ចំនួន ៧ កញ្ចប់​តូច នៅក្នុង​ហោរ​ប៉ៅ​ខោខ្លី​ខាងក្នុង ទូរស័ព្ទដៃ ចំនួន ២ គ្រឿង អត្តសញ្ញាណប័ណ្ណ​ផុត​សុពលភាព​១ សន្លឹក លទ្ធផល​ធ្វើតេស្ដ​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន​វិជ្ជមាន ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ល​ស្រុក​រមាសហែក ដើម្បី​បង្ក​សំណុំរឿង ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×