Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អប់រំ​ខេត្តតាកែវ បង្ខូចកេរ្តិ៍​ឈ្មោះ​គេ តាម​ហ្វេ​ស​ប៊ុ​ក គេ​តាម​ទាន់​ប្តឹងទៅ​តុលាការ ភ័យ​ឆ្លើយ​សារភាពថា ខ្លួន​ចាញ់​ការ​ញុះញង់​ស្ថិតក្រោម​អំណាច​គេ ដើម្បី​បន្ធូរ​បន្ថយទោស​

spot_img

តាកែវ​៖​ក្រោយ​សរសេរ​ព័ត៌មាន​បំ​ផ្លៃ​ការពិត បង្ខូចកេរ្តិ៍​ឈ្មោះ​អ្នកដទៃ បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទទួល​ប្រយោជន៍ ត្រូវបាន​គេ​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ភ័យ​ខ្លួន​បុគ្គលិក​នៃ​មន្ទីរអប់រំ​យុវជន​កីឡា​ខេត្តតាកែវ ឈ្មោះ ជួន សុវណ្ណ ចេញមុខ​មក​ធ្វើ​សេចក្តី​បំភ្លឺថា ខ្លួន​ចាញ់​ឧបាយកល​គេ​ញុះញង់ រួមដៃគ្នា​បង្ក​ឲ្យ​មានការ​យល់ច្រឡំ ទៅលើ​ប្រធានការិយាល័យ​២​រូប និង​សារភាព​បង្ហាញមុខ​មេខ្លោង ដែលជា​នាក់​រៀបចំ​ផែនការ ឲ្យ​មានការ​យល់ច្រឡំ​ពេញ​មួយ​ខេត្ត ដោយ​សង្ស័យថា​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ ។

​ជុំវិញ​បញ្ហា​នេះ ក្រោយ​ចេញ​សេចក្តីបំភ្លឺ​អំពី​ជន​បំពុលសង្គម​រួច គេ​នៅ​មិនទាន់​ដឹងថា បុគ្គល​ឈ្មោះ ជួន សុវណ្ណ ដែលជា​អ្នកសរសេរ​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អប់រំ​ខេត្តតាកែវ បង្ហោះ​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នកដទៃ និង​លោក ជួន ច​ន្នី ដែលជា​អ្នក​ញុះញង់ និង​រៀបចំ​ផែនការ​នោះ ទទួលទោស​ទាន់​យ៉ាងណា​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ខណៈដែល​បុគ្គល​ទាំងពី​រូបនេះ ជា​មន្ត្រី​នៃ​មន្ទី​អប់រំ ទាំងពីរ​នាក់ អាច​នឹង​ប្រឈម​មុខកាត់​ក្របខ័ណ្ឌ​ចោល ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ហើយ​ជា​អ្នកសម្រេច​ជោគវាសនា​បុគ្គល ដែល​ចង់បាន​ប្រយោជន៍ ហើយ​តិះឌៀល​អ្នកដទៃ ដែលជា​គំរូ​ដ៏​អាក្រក់​បំផុត ក្នុង​ជួរ​ក្របខ័ណ្ឌ អ្នក​ផលិត​ធនធានមនុស្ស ។​

​សូមបញ្ជាក់ថា បុគ្គល​ឈ្មោះ​ជួន ច​ន្នី អតីត​ប្រធានការិយាល័យ​មធ្យមសិក្សា ចំណេះដឹង​ទូរ​ទៅនេះ​ត្រូវបាន ក្រសួង​អប់រំ​ដកតំណែង​របស់ខ្លួន ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលា​វិទ្យាល័យ​អង្គ​តា​គោក តាំងពីដើម​ខែមេសា ក្រោយ​មាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រូបង្រៀន ប្តឹងទៅ​ក្រសួង​ពីបទ ឆបោក ប្រាក់​គ្រូបង្រៀន ៕

ដោយ​៖ តាកែវ​


spot_img
×