Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឃើញ​ក្នុង Yotube ឥឡូវនេះ ឃើញ​ផ្ទាល់​ភ្នែក​ឡើង​ព្រឺក្បាល មេអំបៅ​ដែលមាន​ស្លាប​ក្បាល​ពស់វែក (​វីដេអូ​)

spot_img

​មេអំបៅ ត្រូវបាន​ចាត់ទុក​ជាស​ត្វ​ដ៏​ស្រស់ស្អាត​មួយ​ប្រភេទ ដែល​តែង​បង្ហាញខ្លួន​នៅលើ​ដើមឈើ ។ ជាការ​ពិតណាស់ មនុស្ស​ភាគច្រើន​តែងតែ​ឃើញ​សត្វ​មេអំបៅ​ធម្មតា ដែលមាន​ពណ៌​ចម្រុះ​នៅលើ​ស្លាប​ទាំងសងខាង​របស់​វា ប៉ុន្តែ ពុំ​ឃើញ​មាន​លក្ខណៈ​ចម្លែក​អ្វី​ផ្សេង​ក្រៅពី​នេះឡើយ​។​

​ដោយឡែក ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម មានការ​ចែករំលែក​វី​ដេ​អូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង បាន​ប្រទះឃើញ​សត្វ​មេអំបៅ​ដ៏​ចម្លែក ដោយ​ស្លាប់​ទាំងសងខាង របស់​វា​លេចចេញ​ក្បាល​ពស់​គួរ​ឲ្យ​ព្រឺ​ខ្លាច​តែម្តង​។

​ទោះយ៉ាងណា មនុស្ស​មួយចំនួន​ថា នេះ​ជា​វីដេអូ​មិន​ពិត ដោយបាន​លើកឡើងថា នេះ​ជាស​ត្វ​មេអំបៅ​ជ័រ ដែល​គេ​យកមក​បំពាក់​លើ​មែកឈើ​ប៉ុណ្ណោះ ព្រោះ​គេ​បានកត់សម្គាល់​ឃើញថា មេអំបៅ​នេះ​ពុំមាន​សកម្មភាព​កម្រើក​សូម្បី​បន្តិច ។ ប៉ុន្តែ អ្នកខ្លះ​ទៀតថា​ធ្លាប់​បានឃើញ និង​ថែមទាំង​បង្ហោះ​រូបភាព​ឲ្យ​មើល​យ៉ាងណាក៏ដោយ​។​

​ទាក់​ទឹង​នឹង​សត្វ​មេអំបៅ​ដែល​ស្លាប​សងខាង លេចចេញ​ក្បាលពោះ​វែក​បែបនេះ គឺ​នៅលើ​បណ្តាញ​សង្គម​ជាពិសេស Youtube ឃើញថា​មានការ​បង្ហោះ​វីដេអូ​ជាច្រើន​។​

​ប្រសិន​ប្រិយមិត្ត​ណា​ធ្លាប់​បានឃើញ សូមជួយ​ប្រាប់​ផង​!!៕

​ដោយ​៖ លឹម ហុង​

spot_img
×