Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ របួស​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀងៈ បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​ស្ត្រី​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​និង​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ លើផ្លូវ​ជាតិ​លេខ ១៣ Km ០៥/០៦ ស្ថិតក្នុង​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ ម៉ូតូ​ទី​១ ម៉ាក Smash ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១B ២៩៧៩ បើកបរ​ដោយ​ឈ្មោះ គឹម ឡៃ ភេទ​ប្រុស អាយុ ៦៩ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង ពាក់មួក​សុវត្ថិភាព ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ម៉ូតូ​ខូចខាត​ស្រាល ។ ម៉ូតូ​ទី​២ ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១J ៤៤៧៨ បើកបរ​ដោយ​ឈ្មោះ យិន ហឿន​វុទ្ធី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ គោក​ស្រម៉ ឃុំ​សង្កែ ស្រុក​រំ​ដូ​ល ខេត្តស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង រងរបួស​ស្រាល ពាក់​សុវត្ថិភាព ម៉ូតូ​ខូចខាត​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្តថាៈ អ្នករួមដំណើរ​ឈ្មោះ ឥន សំណាង ភេទ​ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ។ មធ្យោបាយ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍ ខេត្តស្វាយរៀង ដោយឡែក អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ បច្ចុប្បន្ន សព​ត្រូវបាន​ប្រគល់ជូន​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​មូលហេតុ ម៉ូតូ​ម៉ាក Smash បត់​ឆ្វេង ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​៕

ដោយ​៖ វ៉ៃ​កូ​

 


spot_img
×