Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៩​នាក់ ទៅ​តុលាការ​ករណី​រក្សាទុក ជួញដូរ គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ ខុសច្បាប់

spot_img

​ខេត្តស្វាយរៀង​៖ ជនសង្ស័យ​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បញ្ជូន​មកកាន់​តុលាការខេត្ត​ស្វាយរៀង ក្នុងករណី​រក្សាទុក ជួញដូរ គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃ ទី​១៨​ខែ ឧសភា​ឆ្នាំ ២០២០​នេះ​។​

​ពាក់​ព​ន្ធ័​ករណីនេះ សមត្ថកិច្ច​នគរបាល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថាៈ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ស្នងកា​រ​នគរបាល​ខេត្ត កាលពី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​ស្ថិតក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សាទុក ជួញដូរ គ្រឿងញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់​ឈ្មោះ​ស្រែ​តា​ឡាក់ ស្តិ​ត​ក្នុងភូមិ​ថ្មី សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង និង​បក្ខពួក​សរុប​ចំនួន​៩​នាក់​។​

​ប្រភពពី​សមត្ថកិច្ច​ប​ន្ត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ជំនាញ​បាន​ដកហូត​សម្ភារ​វត្ថុតាង រួមមាន ថ្នាំញៀន​ចំនួន​១០​កញ្ចប់ (​ធំ​៨​កញ្ចប់​) អាវុធខ្លី​១​ដើម ធុន​K៥៩ បង់​១​មាន​២​គ្រាប់​។ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​២​គ្រឿង ម៉ូតូ​ចំនួន​៥​គ្រឿង ព្រមទាំង​សម្ភារ​វេច​ខ្ចប់ ឧបករណ៍​ជក់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​៕

ដោយ​៖ វ៉ៃ​កូ

spot_img
×