Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ក្មេងប្រុស​ដែល​ល្បី​ពេញ Facebook ជា​ចោរលួច​ម៉ូតូ​ពូកែ​ឌឺ ត្រូវបាន​បុរស​ម្នាក់​ទះកំផ្លៀង និង​យក​ជើង​ឈូស​កណ្តាលៗ​មុខ​ព្រោះ​ខឹង​… (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​យ៉ាងច្បាស់​ហើយ ចំពោះ​ក្មេងប្រុស​តូច​ល្អិត​ម្នាក់​ឈ្មោះ ហុង ដែល​គ្រប់គ្នា​ហៅថា​កំពូល​ក្មេង​ពូកែ​ឌឺ បន្ទាប់ពី​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ក្នុងករណី​លួច​ម៉ូតូ​រ៉ឺម៉ក​គេ ក្នុង​អាយុ​ទើបតែ ៧ ឆ្នាំ ប៉ុណ្ណោះ​។

 

​ក្មេងប្រុស​រូបនេះ បាន​ល្បី​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម Facebook និង Youtube បន្ទាប់ពី​វីដេអូ​ប្លែកៗ​ពី​សាក្សី​ជាច្រើន បាន​ថត​បង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​មុខ​ឌឺ​រូបនេះ បើក​រ៉ឺម៉ក​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​។ បើ​ទោះ​គេ​បាន​យកទៅ​ឲ្យ​រៀនសូត្រ អប់រំ​យ៉ាងណា តែ​មនុស្ស​មួយចំនួន​ថា ក្មេង​រូបនេះ​ពុំ​កែ​អត្ត​ច​រិ​ក​របស់ខ្លួន​នោះទេ ពោលគឺ​នៅ​ដដែល​។​

​ដោយឡែក ថ្មីៗ​នេះ មហាជន​នៅលើ​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង នៅពេល​ឃើញ​វីដេអូ​បុរស​ម្នា​ក់បាន​ប្រើ​អំពី​ហិង្សា​យ៉ាង​សាហាវ ទៅលើ​ក្មេងប្រុស​រូបនេះ ដោយបាន​ទះ​មួយ​កំផ្លៀង​យ៉ាង​ចាស់ដៃ និង​លើកជើង​ឈូស​កណ្តាល​មុខ​ពីរ​បី​ជើង​ផ្ទួនគ្នា ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​រ៉ឺម៉ក ដោយសារ​ខឹង​ជេរ​ម៉ែ​របស់ខ្លួន​។​

​ទោះយ៉ាងណា មនុស្ស​ជាច្រើន​បាន​លើកឡើងថា “​បើ​មិន​ធ្វើ​អី​វា នោះ​វា​ក៏​មិន​មក​ជេរ​យើង​ដែរ មិន​គាំទ្រ​សោះឡើយ​ចំពោះ​ទង្វើ​ហិង្សា​មកលើ​ក្មេង​ដ៏​សាហាវ​បែបនេះ បើទោះជា​ចរិត​វា​បែបណាក៏ដោយ គួរ​ណាស់​ព្យាយាម​អប់រំ​វា​ទៅ ទើប​ជាការ​ប្រសើរ​”៕

ដោយ​៖ លឹម ហុង​

spot_img
×