Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់ និង​ត្រូវការ​កម្មករ​ជំនាញ និង​គ្មាន​ជំនាញ​

spot_img

​ភ្នំពេញ​៖ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ការដ្ឋាន​សំណង់​ជាច្រើន បាន​បាត់បង់​កម្លាំង​ពលកម្ម​។ ក្នុងនោះ មានការ​ខ្វះខាត​កម្លាំង​ពលកម្ម​ទាំង​កម្មករ​ជំនាញ និង​កម្មករ​គ្មាន​ជំនាញ ហើយ​នៅតាម​ការដ្ឋាន​សាងសង់​នានា ដូចជា បុរី​លំនៅឋាន និង​ខុន​ដូ​មួយចំនួន មានការ​យឺតយ៉ាវ​នៃ​ការសាងសង់ ធ្វើ​ឲ្យ​យូ​ជាង​កាលកំណត់ ។​

​យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា នៅ​ត្រីមាស​ទីមួយ ឆ្នាំ​២០២០​នេះ កម្លាំង​ពលកម្ម​ផ្នែក​វិស័យ​សំណង់​មានការ​ថយចុះ​ប្រមាណ​ជាង​១០% នៅ​ទូទាំងប្រទេស ពោលគឺ​ថយ​ពី ១២​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ មក​នៅត្រឹម​ជាង ១០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។​

​នៅក្នុង​របាយការណ៍​ដ៏​ដែល​នោះ បាន​បញ្ជាក់ថា កម្មករ​ធ្វើការ​ផ្នែក​សំណង់ ដែលមាន​ជំនាញ អាច​ទទួលបាន​ប្រាក់កម្រៃ​ពី ៤​ម៉ឺន ទៅ​៦​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ហើយ​កម្មករ​ដែល​គ្មាន​ជំនាញ អាច​ទទួលបាន​ពី ៣​ម៉ឺន ទៅ​៤​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ​។ ដោយឡែក ចំពោះ​វិស្វករ ស្ថាប​ត្រករ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត អាច​ទទួលបាន​ប្រាក់ខែ​ពី ៤០០​ដុល្លារ ទៅ ២.៥០០​ដុល្លារ ក្នុង​មួយខែ​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ធ្លាប់​ប្រសាសន៍​កន្លងទៅ បាន​ឲ្យ​ដឹងថា កម្ពុជា ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​បន្ថែមទៀត​ក្នុង​វិស័យ​សំណង់ និង​បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​នាំគ្នា​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះ​ទីផ្សារការងារ​កំពុង​ត្រូវការ​ជា​ចាំបាច់ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។​

​គួរ​បញ្ជាក់ថា ទិន្នន័យ​សំណង់​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០២០ មាន​គម្រោង​សរុប ១.១១៦​គម្រោង គិត​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២.៥០០​លាន​ដុល្លារ កើនឡើង​ជាង​៥០% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩​កន្ល​ទៅ​៕

ដោយ៖សម្ផស្ស


spot_img
×