Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ជរា​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ផ្ទះ ពេល​ប្តី​ប្រពន្ធ​ស្រវឹងស្រា បោះ​កន្ទុយបារី​ចោល​លើ​ចំបើង​នៅក្រោម​ផ្ទះ បង្ក​ជា​អគ្គិភ័យ​

spot_img

​ព្រៃវែង ៖ ម្តាយបង្កើត​ចាស់​ចាស់ជរា​ម្នាក់ បាន​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​ឆេះ​ផ្ទះ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ប្តី​ប្រពន្ធ​ស្រវឹងស្រា បោះ​កន្ទុយបារី​ចោល​លើ​ចំបើង នៅក្រោម​ផ្ទះ បង្ក​ជា​អគ្គិភ័យ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ផាន់ គន់ ភេទ​ប្រុស អាយុ​46​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឃឹម ហ៊ុន អាយុ​៤៥​ឆ្នាំ នៅ​ភូ​មិញ​ញា​លៀង ឃុំ​អង្គរ​រាជ្យ ដែលមាន​ផ្ទះ​ទំហំ ៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័​ង្គ​សី ជញ្ជាំង​ស័​ង្គ​សី ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងការ​ឆាបឆេះ​នេះ បណ្តាល​ស្លាប់​ម្តាយបង្កើត​នៅ​ជាមួយ​ឈ្មោះ អ៊ាង សូត្រ ភេទ​ស្រី អាយុ​85​ឆ្នាំ (​ចាស់ជរា​) និង​ខូចខាត​សម្ភារ​រួមមាន ៖ ម៉ូតូ​១​គ្រឿង កង់​២​គ្រឿង ស្រូវ​១០​ទៃ ថវិកា​១០០០​ដុល្លារ សម្ភារ​ប្រើប្រាស់​មួយចំនួន ។​

​មូលហេតុ​ម្ចាស់ផ្ទះ​ពី​នាក់ ប្តី​ប្រពន្ធ​ស្រវឹងស្រា ដើរលេង​ផ្ទះ​បងប្អូន​នៅក្នុង​ភូមិ ទុក​ម្តាយ​នៅផ្ទះ​តែម្នាក់ឯង​។​

​តាម​ការសន្និដ្ឋាន​រប​ស់​នគរបាល គឺ​ហេតុការណ៍​មកពី​កន្ទុយបារី ម្ចាស់ផ្ទះ​ស្រវឹងស្រា បោះចោល​លើ​ចំបើង​នៅក្រោម​ផ្ទះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×