Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន ទាំងអស់ មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល លើ​ការបង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ប្រឈម​នឹង​ការបិទ​អាជីវកម្ម​

spot_img

ភ្នំពេញ​៖ ក្រោយពី​មានការ​ព្យាបាល​អ្នក ជំងឺ​កូ​វីដ ១៩ ជាសះស្បើយ​អស់ នៅក្នុង​កម្ពុជា ឃើញថា ប្រជាពលរដ្ឋ មិនមាន​ការភ័យខ្លាច និង​បាត់​ការប្រុងប្រយ័ត្ន ចំពោះ ជំងឺ​កូ​វីដ ១៩ ហើយ​នៅតាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​មួយចំនួន​ខ្វះ​ការប្រុងប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន​និង​ភ្ញៀវ​ដោយ​ពុំបាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឡើយ ដូច្នេះ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​–១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​មួយចំនួន ហើយ​ក្នុង​វិធានការ​ទាំងនេះ បើ​ម្ចាស់​ភោជនីយដ្ឋាន​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ទេ ប្រឈម​នឹង​ការបិទ​អាជីវកម្ម​តែម្តង​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាបថា ៖ ក្រោយពី​មានការ​ព្យាបាល​អ្នក ជំងឺ​កូ​វីដ​១៩ ជាសះស្បើយ​អស់​នៅក្នុង​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញថា ប្រជាពលរដ្ឋ មិនមាន​ការភ័យខ្លាច​និង​បាត់​ការប្រុងប្រយ័ត្ន ចំពោះ ជំងឺ​កូ​វីដ​១៩ ហើយ​នៅតាម​ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​មួយចំនួន ខ្វះ​ការប្រុងប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន​និង​ភ្ញៀវ​ដោយ​ពុំបាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។
​ដូច្នេះ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដូចខាងក្រោម​៖

១ ៖ ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ស្ដីពី​ផែនការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩​។​

២៖ រៀបចំ​ឲ្យ​មានទឹក​អាកុល​ឬ​ជែ​ល សម្រាប់​លាងដៃ នៅមុខ​ច្រកចេញចូល​នឹងត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ ទាំងអស់​មុននឹង​អនុញ្ញាត​ឲ្យ​ចូល​នៅក្នុង​ភោជនីយដ្ឋាន​ឬ​អាហា​រដ្ឋា​ន​។​

៣៖ រក្សា​គម្លាត​សង្គម​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

ក្នុងករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ណា មិន​អនុវត្តតាម​ការណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​ជា​បណ្ដោះអាសន្ន​។​

ទទួលបាន​សេចក្តី​ជូន​នេះ​សូម​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់ មេត្តា​ជ្រាប និង​អនុវត្ត​ដោយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ៖កូឡាប

spot_img
×