Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ដើម្បី​បង្ការ​ឆ្លង​កូ​វីដ​១៩ ហាង​កាហ្វេ​មួយ​ឲ្យ​ភ្ញៀវ​ពាក់មួក​បែបនេះ ដើម្បី​រក្សា​គម្លាត​ដាច់​ឆ្ងាយ​ពីគ្នា​

spot_img

​ម្ចាស់​ហាង​កាហ្វេ Cafe Rothe ស្ថិតនៅ Schwerin ត្រូវបាន​អនុញ្ញាតិ​ឱ្យ​បើកទ្វារ​បម្រើសេវា​ដល់​ភ្ញៀវ​ឡើងវិញ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី​ការ​រឹតបន្តឹង​ស្ថានការណ៍​កូ​វីដ​១៩ ត្រូវបាន​បញ្ចប់​។​

​ខណៈពេលដែល​ប្រជាពលរដ្ឋ​គ្រប់គ្នា​មានការ​រំភើប ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នេះ ហាង​កាហ្វេ​ខាងលើនេះ​បាន​ប្រារព្ធ​ពិធី​របស់​ពួកគេ ដោយ​ផ្តល់នូវ​មូ​ក​ឆាង​ម៉ាង​ដ៏​ចម្លែក ទៅឱ្យ​អតិថិជន​របស់ខ្លួន ដើម្បី​រក្សា​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​។​

​ជំនួស​ឲ្យ​ការ​គូរ​គំនូស​នៅលើ​កម្រាល ដើម្បី​ឲ្យ​មនុស្ស​នៅ​ដាច់ដោយឡែក​ពីគ្នា ម្ចាស់​ហាង​កាហ្វេ​នេះ​នឹកឃើញ​នូវ​គំនិត​ច្នៃប្រឌិត​មួយ ដោយ​យក​បំពង់​ស្នោ​អាង​ហែល​ទឹក​២ ដាក់​ខ្វែងគ្នា​លើ​ផ្នែក​ខាងលើ​នៃ​មួក​។ វា​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់ ដែល​មើលឃើញ​ពី​របៀប​ដែល​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម អាច​ត្រូវបានធ្វើ​ដោយ​ច្នៃប្រឌិត​បែបនេះ​។​

​ម្ចាស់​ហាង​កាហ្វេ​បាន​ចែករំលែក​រូបភាព​នៅលើ​ទំព័រ​ហ្វេ​សប​ប៊ុ​ក​កាហ្វេ​របស់​ពួកខ្លួន ឃើញថា​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម ។ មនុស្ស​ជាច្រើន​បាន​ចែករំលែក និង​ផុស​ឡើងវិញ​ពី​រូបភាព​នេះ ដោយ​លាន់មាត់​ថា វា​ពិតជា​អស្ចារ្យ​មែនទែន​។​

​ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ Rothe អាយុ ៥៤ ឆ្នាំ បាន​ប្រាប់ CNN ថា មាន​អតិថិជន​យ៉ាងច្រើន​បាន​សម្រុក​មក​ហាង​កាហ្វេ​របស់ខ្លួន ដើម្បី​រីករាយ​នឹង​កាហ្វេ នំ ឬ ស្រា​បៀរ នៅក្រោម​ពន្លឺ​ថ្ងៃ​។ Rothe បាន​បញ្ជាក់ថា នេះ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​រក្សា​អតិថិជន​ឲ្យ​នៅ​ដាច់ពីគ្នា​។​

​អ្នកស្រី​ក៏បាន​លើកឡើងថា វា​មិន​ងាយស្រួល​ទេ​ក្នុងការ​រក្សា​ចម្ងាយ​សុវត្ថិភាព ១,៥ ម៉ែត្រ ទេ ហើយ​អ្នកស្រី​រីករាយ​ជាខ្លាំង ដែល​អតិថិជន​របស់​អ្នកស្រី​ពេញចិត្ត​ពាក់មួក DIY-ed ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×