Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​អ៊ីរ៉ង់​ថា អា​មេ​រិច នឹងត្រូវ​បណ្តេញ​ចេញពី​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយ​ចោទថា​គាំទ្រ​ភេរវកម្ម​

spot_img

​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា សហរដ្ឋ​អា​មេ​រិច​នឹង​លែងមាន​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ី​រាក់​ទៀតហើយ​។​

​មេដឹកនាំ​រូបនេះ​ថ្លែងថា “​ជាការ​ពិតណាស់ ប្រជាជន​អា​មេ​រិច​នឹងមិន​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​ទៀត​ទេ ហើយ​ពួកគេ​នឹងត្រូវ​បណ្តេញ​ចេញពី​ប្រទេស​ទាំងនោះ ខណៈដែល​ប្រជាជន​អា​មេ​រិច​គាំទ្រ​ភេរវកម្ម និង​ត្រូវបាន​ស្អប់ខ្ពើម​ដោយ​ប្រទេស​នៅក្នុង​តំបន់​”​។​

​លោក Ayatollah Ali Khamenei ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​តាម​វីដេអូ ជាមួយនឹង​និស្សិត​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×