Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​សហរដ្ឋអាមេរិក ពង្រឹងកិច្ចសហការ​ប្រតិបត្តិ​ការ​វិស័យ​អាកាសចរ​ស៊ីវិល នាពេល​អនាគត​

spot_img

​នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​អនុញ្ញាតិ​ឲ្យ លោក W Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និង​សហការី​ចូលជួប សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប សំដែង​ការគួរសម និង​ពិភាក្សា​ការងារ បាន​លើក​នូវ​កា​រវិ​វ​ត្តិ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា ជាពិសេស​ក្នុងអំឡុងពេល​Covid-19,​ការសង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​,​ការប្រើប្រាស់​ប្រភេទ​អាកាសយាន​Boeing នៅ​ប្រទេស​កម្ពុជា​, ការផ្តល់​សច្ចា​ប័ន​​នៃ​ការអនុវត្ត​អនុសញ្ញា Cape Town Convention ជា​ប្រ​យោ​ជ​ន៏​សម្រាប់​ហិរញ្ញប្បទាន​ក្នុង​ការជួល​អាកាសយាន និង​កិច្ច​ព្រម​ផ្លូវអាកាស​រវាង​កម្ពុជា​និង​អា​មេ​រិច​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បញ្ចា​ក់ថា ក្នុង​រយះពេល​ចុងក្រោយ​នេះ​វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា​មានកា​រីក​ចម្រើន​គួរ​ឲ្យ​កត់​ស​ម្កាល់​រហូតដល់​មាន​ក្រុមហ៊ុន​អាកាសចរ​ដែល​បាន​បង្កើតឡើង​នៅ​ក​ម្ព​ជាមាន​ចំនួន​8 ប៉ុន្តែ​ដោយសា​វិបត្តិ​ជំងឺ​រា​ត​ត្បាល​ជាស​កល​Covid-19 កម្ពុជា​ក៏ដូចជា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ដែល​ត្រូវបាន​ផ្អាក​ក្នុង​គោលបំណង​ទប់​ស្កាត​ជំងឺ​នេះ ប៉ុន្តែ​កម្ពុជា​នៅមាន​ប្រតិបត្តិការ​ខ្លះៗ​ជាធម្មតា ដូចជា​ការបំពេញ​ភាពជា​មនុស្សធម៌ ដឹក​អ្នកដំណើរ​អា​មេ​រិច​និង​សាសន៍​ផ្សេងៗ​ទៀត​ពី​កប៉ាល់​វេស​ដាំ និង​ទំនិញ​ជាដើម​។​

​ចំពោះ​ការសាងសង់​អាកាសយាន​ដ្ខា​ន​ថ្មី​គឺ​ដោយសារ​ទី​1 អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេល​មាន​លក្ខ​ណះ​តូចចង្អៀត​និង​មាន​ទីតាំង​មិន​អំណោយផល ពោលគឺ​នៅ​កៀក​ក្រុង​ពេក ហើយ​ព្រលាន​ត្រូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូន​ខ្មែរ​ក្នុងស្រុក ទី​2 អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ក៏មាន​លក្ខ​ណះ​តូចចង្អៀត​ដែរ ជាពិសេស​ស្ថិតនៅ​ជិត​អង្ករ​វត្ត ដែលមាន​ការការពារ​ពី UNESCO ក្រុមហ៊ុន​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​យូ​ណាន​មកពី​ប្រទេស​ចិន និង​ទី​3​ចំពោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​គឺ​យើង​ទុក​លទ្ធភាព​ជូន​ក្រុមហ៊ុន SCA/VINCI ធ្វើការ​វិនិយោគ​ពង្រីក​បន្ថែម​កម្រិត​ថ្នាក់​4E ហើយនឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​2022​។​ ​ចំពោះ​ការចង់​ឲ្យ​មានការ​ប្រើប្រាស់​ប្រភេទ​អាកាសយាន​ប៊ូ​អ៊ីង​នៅ​ក​ម្ព​ជា ឯកឧត្តម​ប​ណ្ដិ​ត​សូម​ស្វាគមន៍ និង​សូម​ឲ្យ​ក្រុមហ៊ុន Boeing មក​សហការ​និង​ធ្វើ​បទ​បង្ហាញ​ដល់​អ្នកប្រើប្រាស់​។ ចំពោះ​ឯកឧត្តម​បណ្ឌិត​ផ្ទាល់​ក៏​ពេញចិត្ត​ធ្វើដំណើរ​តាម​ប្រភេទ​យន្តហោះ Boeing ដែរ​ជាពិសេស ប្រភេទ​យន្តហោះ B777 ដែល​ផ្តល់​ផាសុកភាព​ក្នុងការ​ធ្វើដំណើរ​។​

​ឯកឧត្តម​បណ្ឌិត​ក៏​មិន​ជំទាស់​ចំ​សំណើរ​គិតគូរ​អនុសញ្ញា​ខេ​ប​ថោ​ន Cap Town Convention តែ​ឯកឧត្តម​បណ្ឌិត​ក៏​ស្នើ​ឲ្យ​លោក ឯកអគ្គរដ្ឋទូត ផ្តល់​អ្នក​ប្រឹក្សា​និង​ជំនួយ​បច្ចេកទេស​ក្នុង​ដំណើរការ​នេះ​។ ដោយឡែក​ចំពោះ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​វិញ គឺ​រហូត​មកទល់ពេលនេះ​កម្ពុជា​បាន​ចុះហត្ថលេខា​ទាំង​ទ្វេភាគី និង​ពហុភាគី​បាន​ចំនួន​44​ប្រទេស​ហើយ ហើយ​ក្នុងនោះ​ជាមួយ​អាស៊ាន​មាន​6​កិច្ចព្រមព្រៀង​ពហុភាគី​។ ជាមួយ​សហរដ្ឋ​អា​មេ​រិច​យើង​បាន​ជួយ​ពិភាក្សាគ្នា​តាំងពី​ឆ្នាំ​2014​ហើយ​មាន​ចំនុច​ឯកភាព​គ្នាច្រើន លើកលែងតែ ពាក្យ​និយមន័យ ទឹកដី និង​ការស្នើសុំ​ធ្វើ​សេវាកម្ម​ផ្ទៃដី​ដោយ​ភាគី​អា​មេ​រិច​ផ្ទាល់​ខ្លួនឯង ចំនុច​នេះ​ឯកឧត្តម​នង​ពិនិត្យ​ព​ន្លឿ​ន ហើយ​សេវាកម្ម​ផ្ទៃដី​គួរ​ក្រុមហ៊ុន​អា​មេ​រិច​មក​ធ្វើការ​ពិភាក្សា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​អាកាស​យាម​ដ្ឋា​ន BOT អាកាសចរ​ស៊ីវិល​ចាំតែ​ជួយ​សម្រួល​សម្រួល​ជូន​។​

ឯក​ឧ​ត្ត​អគ្គរដ្ឋទូត សហរដ្ឋអាមេរិក បាន​កោត​ស​សើរ​យ៉ាងខ្លាំង​ដល់​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ជា​ពេល​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​ក៏​នឹង​ជំរុញ ឲ្យ​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​មក​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​ក្រុម​ហុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា​ក្រោម​កិច្ចសម្របសម្រួល​ពី រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ី​វី​ល និង នឹង​រៀបចំ​អ្នកទំនាក់ទំនង​មក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ជំនួយ​បច្ចេកទេស​សម្រាប់​ការផ្តល់​សច្ចាប័ន​អនុសញ្ញា​Cap Town៕ ដោយ ៖ វីដា

spot_img
×