Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ដួង វណ្ណា អរគុណ​ចំពោះ​សប្បុរសជន បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌

spot_img

​ខេត្តស្វាយរៀង​៖ អនុវត្តតាម​សេចក្តីអំពាវនាវ របស់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ក្រោយពី​បាន​ផ្អាក​ការរៀបចំ​ពិធី​អបអរ​ខួប​ទី ១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២០ នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​ក្រុមការងារ​សាខា ដើម្បី​ទទួល​ថវិកា​ពី​សប្បុរសជន​តាម​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត សម្រាប់​សាខា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី ១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​” ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​សាខា ។

​ក្នុង​ពិធី​នោះ លោកជំទាវ ដួង វណ្ណា បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន និង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន នាពេល​កន្លងមក​ក៏ដូចជា​ពេលនេះ ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ។ ហើយ​ការបរិច្ចាគ​ថវិកា​នាពេលនេះ ពិត​ជាមាន​សារសំខាន់ សម្រាប់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ក៏ដូចជា​សម្រាប់​អាជ្ញាធរខេត្ត និង​ប្រជាជន​ទូទាំង​ខេត្ត ដោយហេតុថា សកម្មភាព​នេះ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​សុ​ឆន្ទៈ ការ​បេ្ត​ជ្ញា​ចិត្ត និង​កិច្ចខិតខំ ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង និង​ក្រៅ​ខេត្ត ដើម្បី​បុព្វហេតុ​មនុស្សធម៌​សំដៅ ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាមរយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព និង​ការថែទាំ​សុខភាព​តាម​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ ការពារ​តម្លៃ​មនុស្សធម៌​របស់​ចលនា និង ការអភិវឌ្ឍ​ស្ថាប័ន អភិវឌ្ឍ​ធនធាន ។
​លោកជំទាវ​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី សប្បុរសជន នៃ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុន​វិស័យ​ឯកជន អាជីវករ ដែល​បាន​ចូលរួមចំណែក​ឧបត្ថម្ភ គាំទ្រ​ក្នុង​សកម្មភាព​កាកបាទក្រហមកម្ពុជា កាន់តែ​ផុសផុល និង​មានការ​កើនឡើង​ជា​លំដាប់ ការកើនឡើង​នេះ ដោយសារ​មាន​ជំនឿ​ទុកចិត្ត ចំពោះ​កាកបាទក្រហមកម្ពុជា ក្នុងការ​ប្រើប្រាស់​ថវិកា មាន​តម្លាភាព ប្រសិទ្ធភាព និង ចំ​គោលដៅ​នៃ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​មហន្តរាយ ។

​លោកជំទាវ​បាន​សន្យាថា សាខា​នឹង​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​នៅក្នុង​ខេត្ត ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ។ សរុបថ​វិកា​ដែល​ទទួល​បានគិត​ត្រឹម​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នេះ​បាន​ចំនួន ១៨២.១២២ ដុល្លារ និង ២៣៩.២៤០.០០០ រៀល គិត​ជា​ដុល្លារ​សរុប ២៣៩.៧៧០,១៩ $ ៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×