Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចឹ​ង​តាស​! ស្ត្រី​បរទេស​ម្នាក់ រួម​និង​ប្តី​ប្រពន្ធ​១​គូ​ទៀត ដែល​តែង​បង្ហាញ​កេរ្តិ៍​ម៉ែ​នៅ​ទីសាធារណៈ តាម​ពិតជា​ក្រុមមនុស្ស​រកស៊ី​បែបនេះ​សោះ​….

spot_img

​សិង្ហ​បុរី​៖ យោងតាម​ការចែករំលែក​រឿងរ៉ាវ​នៅលើ Instagram ឈ្មោះ Jade បាន​ឲ្យ​ដឹងថា ស្ត្រី​បរទេស​ម្នា​ក់បាន​ដើរលេង​ជាមួយ​ប្តី​របស់​នាង និង​ប្តី​ប្រពន្ធ​១​គូ​ទៀត ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​បញ្ចេញ​កេរ្តិ៍​ភេទ​ដាក់​មនុស្សម្នា និង​ថែមទាំង​ធ្វើ​សកម្មភាព​ផ្លូវភេទ​ខុសច្បាប់​នៅ​ទីនោះ​ជា​សាធារណៈ​ទៀតផង​។​

​បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​បញ្ហា​នេះ ក្នុង​គោលបំណង​ស្រាវជ្រាវ​រក​ការពិត គេ​បាន​រកឃើញថា​ប្តី​ប្រពន្ធ​ទាំងនេះ​មាន​អាយុ​ចន្លោះ​ពី ៤០ ឆ្នាំ និង ២០ ឆ្នាំ ពួកគេ​ម្នាក់ៗ​មាន​គណនី Twitter ពោរពេញ​ទៅដោយ​រូបថត​អាសអាភាស​ដែលមាន​អ្នកតាមដាន ៣៧.០០០ នាក់ ក្នុង​រយៈពេល ៣ ខែ​។​

​ករណីនេះ​ដែល​ត្រូវបាន​រាយការណ៍​ដោយ Min Daily (SMDN) បានបញ្ជាក់​ផងដែរ​ថា គណនី​របស់​ពួកគេ​ត្រូវបាន​ផ្អាក​ដោយ Twitter រួចហើយ កាលពី​ថ្ងៃទី​១៥ ខែឧសភា​។​

​ប្តី​ប្រពន្ធ​នេះ​ក៏មាន​ក្រុម Telegram ឯកជន​មួយ​ដែលជា​កន្លែង​ពួកគេ​អញ្ជើញ (Invite) មនុស្ស​ឱ្យចូល​រួម​សម្រាប់ “​មាតិកា​ផ្តាច់មុខ​” ។ ប្តី​ប្រពន្ធ​នេះ​បានស្នើ​សុំឱ្យ​អ្នក​ដែល​ចង់​ចូលរួម​ជាមួយ​ក្រុម Telegram បង់ថ្លៃ​សមាជិកភាព​ប្រចាំខែ​ចំនួន $17.63 ។ ក៏មាន​កញ្ចប់​បន្សំ ៣ ខែ ដែលមាន​ទឹកប្រាក់​ចំនួន $48.99 ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×