Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​តុងទីន​ចំនួន​៣០០​នាក់ កើត​ទុក​មិន​សុខចិត្ត បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍ ស្រាប់តែ​លោក​មេ​ប៉ុស្ដិ៍​ឆ្លើយថា​…

spot_img

​ភ្នំពេញ​: កូន​តុងទីន​ចំ​នួ​នុ​៣០០​នាក់ កើត​ទុក​មិន​សុខចិត្ត​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍ នៅវេលា​ម៉ោង​១ និង​៣០ នាទី​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០២ ដោយមាន​ករណី​កូន​តុងទីន​ចាប់​ប្រពន្ធ​មេ​តុងទីន ដែល​បាន​រត់គេចខ្លួន នៅ​ម្ដុំ​ផ្សារ​ដើម​គ ប៉ុន្តែ​ត្រូវបាន​ខាង​ប្រពន្ធ​តុងទីន ឲ្យ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹងត្របែក ប៉ុន្តែ​ត្រូវបាន​ខាង​មន្ត្រី​ប្រាប់ថា មិនមែន​ទឹកដី​គាត់​ទេ ឲ្យ​ទៅខាង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ស្រាប់តែ​លោក​មេ​ប៉ុស្តិ៍​ឲ្យ​មន្ត្រីក្រោមឱវាទ​ម្នាក់ នាំ​ជនរងគ្រោះ​ឲ្យ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្ទឹងមានជ័យ​ទី​២ ។​

​លោក​មេ​ប៉ុស្តិ៍​ប្រាប់​ជនរងគ្រោះ​ថា មិនមែន​ទឹកដី​គាត់​ទេ ធ្វើ​ឲ្យ​កូន​តុងទីន​ម្នាក់ៗ អស់សង្ឃឹម​មិនដឹង​ទៅ​ពឹង​អ្នកណា​ទៀត មាន​នារី​ម្នាក់​ឆ្លើយ​ប្រាប់​អ្នកកាសែត​ថា មានតែ​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉េអឹម​ក្រុង​ម្ដង​ហើយ​មើលទៅ ។​

​សូមបញ្ជាក់​៖ ករណី​ខាងលើនេះ ពេលដែល​សមត្ថកិច្ច​សួរនាំ អ្នកខ្លះ​មិន​ស្គាល់​ពី​អាស័យដ្ឋាន​មេ​តុងទីន​រស់នៅ​ឲ្យ​ពិតប្រាកដ មាន​អ្នក​ខ្លះទៀត​ស្គាល់​ត្រឹមតែ​អ្នកលេង​ត​គ្នា​ប៉ុណ្ណោះ មិនដែល​ស្គាល់មុខ​មេ​តុងទីន​នោះទេ​៕

ដោយ​៖​សហការីCEN

 

spot_img
×