Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជន​ជក់ លក់​ថ្នាំញៀន មាន​ទាំង​កាំបិត​និង​កាំភ្លើង​

spot_img

បន្ទាយមានជ័យ​៖ មនុស្ស​៥​នាក់​កំពុង​លួច​លក់ និង​ជក់​ថ្នាំញៀន ព្រមទាំង​កាំបិត កាំភ្លើង ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាប​កាលពី​ម៉ោង​១២​យប់​ឈានចូល ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០
​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ស្នងការរង​ទទួល​បង្ក្រាប​គ្រឿងញៀន គឺ​លោក​វរសេនីយ៍​ង៉េ​ង សុជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ដែលមាន​លំនៅ​ទីទៃ​ពីគ្នា ១៖ ឈ្មោះ អៀន គឹមហុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាននៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២៖​ឈ្មោះ សន ចិន្តា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ៣៖​ឈ្មោះ អឿន តា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទំ​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ៤៖ ឈ្មោះ សេក ភា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្តាល មុខរបរ​កម្មករ​។ និង​៥ ៖ ឈ្មោះ ទូច ចាន់ថា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ បន្ទប់​ជួល​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្តាល ។​

​សមត្ថកិច្ច​នគរបាល​ធ្វើការ​ដកហូត បាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​កន្លះ​គ្រាប់ ដប​កែច្នៃ សម្រាប់​ជក់​គ្រឿងញៀន​២​បំពង់​កែវ​១​កំណាត់ ។​
​កំណាត់​បំពង់​បឺត​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។ ក្នុងនោះ​ក៏មាន​ទាំង កាំបិត​វែង​២​ដើម កូនកាំបិត​៣​ដើម សម្បក​ថង់​មួយចំនួន ដែកកេះ​៣ និង​ទូរស័ព្ទដៃ​៣​គ្រឿង​និង​កាំភ្លើងខ្លី​មិន​ស្គាល់​ធុន អត់​មាន​បង់ អត់​មាន​គ្រាប់ ១​ដើម​ផងដែរ ៕ ដោយ ៖ បន្ទាយ​


spot_img
×