Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទបញ្ជា​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់ , បងប្អូន​យើង​មួយចំនួន បាន​ចាញ់​ឧបាយកល​របស់​មេខ្យល់ ដោយបាន​នាំ​ឆ្លងដែន ខុសច្បាប់​ទៅ​ប្រទេសជិតខាង​

spot_img

សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ​២០២០​នេះ នៅ​សាលាខេត្ត បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ​១៣៩៦ សជណ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ប្រទេសជិតខាង តាម​ច្រករបៀង​នានា និង អំពី​លទ្ធផល​នៃ​ការអនុវត្ត​របស់ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ប្រចាំខែ​ផងដែរ ។​

​លោក សុខ ថុល នាយក​រដ្ឋបាល សាលាខេត្ត​សៀមរាប បាន​អាន​នូវ​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល លេខ​១៣៩៦ សជណ ស្តីពី​ការទប់ស្កាត់​ប្រជា​ពល រដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ប្រទេសជិតខាង តាម​ច្រករបៀង​នានា រួចមក គ្រប់​បណ្តា​គណៈ​បញ្ជា ការឯកភាព​រដ្ឋបាល​ក្រុង ស្រុក បានធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល​ដែល​ក្រុង ស្រុក​បាន​អនុវត្ត​ប្រចាំខែ ក្នុងនោះ​ដោយបាន​ផ្តោត​សំខាន់​លើ​ការងារ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ការភ័យព្រួយ​របស់​អាជ្ញា​ធរ ចំពោះ​ប្រជា​ពល រដ្ឋ​វិល​មកពី​ក្រៅប្រទេស ចូលមក​នៅតាម​មូលដ្ឋាន មិនបាន​ចូលទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ក្រុង ស្រុក ឃុំ ។ ក្នុងនោះ​ក៏បាន​លើក​ផងដែរ អំពី​ករណី​ការកំណត់​ព្រំប្រទល់​ខេត្ត និង ខេត្ត ដែល​បានធ្វើ​ឲ្យ​មាន​បញ្ហា​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ និង បញ្ហា​ក្រុម ជន​ឆ្លៀតឱកាស​ចូល​កាប់​ទន្ទ្រាន​ដីព្រៃ និង ព្រៃ​លិច​ទឹក ព្រមទាំង​ការសុំ​បង្កើត​ភូមិ​ថ្មី​ផងដែរ និង​លើក​នូវ​បញ្ហា​ប្រឈម​មួយចំនួន និង សំណូមពរ​មួយចំនួន​ផងដែរ ។​

​ឆ្លងតាម​កិច្ចពិភាក្សា និង ការផ្តល់​មតិយោបល់រ​បស់​អង្គប្រជុំ​ទាំងមូល ដោយ​ផ្តោត​សំខាន់ ក្នុងពេលដែល​បងប្អូន ប្រជាពលរដ្ឋ ជា​ពលករ​ដែល​វិលត្រឡប់​មកពី​ក្រៅប្រទេស ដោយ​ពួកគាត់​មិនបាន​ធ្វើការ​ចុះ​បិទ​លិខិតឆ្លងដែន​របស់ខ្លួន ដែលជា​កត្តា​គ្រោះថ្នាក់​មួយ​ចំពោះ​បងប្អូន នៅពេលដែល​វិល​ទៅ​ធ្វើការ​ក្រៅប្រទេស​វិញ ក្រោយពេល​វិបត្តិ​កូ​វីដ​១៩​នេះ វិនាស​ចេញពី​ភពផែនដី​នេះ​ទៅ ។ ក្នុងនោះដែរ​អង្គប្រជុំ​ក៏បាន សំណូមពរ​ដល់​មន្ទីរ​មានការ​ពាក់ព័ន្ធ ត្រូវ​ទទួល​នូវ​កិច្ចការ​នេះ ក្នុងការ​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ដើម្បី​ឲ្យ​ពួកគាត់​បាន​ប្រកបការងារ​ទៅ​ស្របច្បាប់​ទៀតផង ។​

​ឯកឧត្តម ទៀ សីហា ក៏បាន​ធ្វើការ​ឯកភាព​ទៅលើ​លទ្ធផល​នៃ ការអនុវត្ត​របស់​គ​ណៈ​បញ្ជា​ការឯកភាពរ​ដ្ឋ​បាល ក្រុង ស្រុង ដែល​បានលើកឡើង ព្រមទាំង​បានធ្វើការ​កោតសរសើរ ពី កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង ស្រុក និង មន្ត្រីរាជការ កងកម្លាំង​ទាំងបី​ប្រភេទ ដែល​បាន​អនុវត្ត​បានល្អ ក្នុងការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង ជា​សហគមន៍ និង​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន អំពី​បញ្ហា​កូ​វីដ​១៩ ទោះបី​មាន​ភាព​ធូ​ស្រា​លពី​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​ក៏ពិតមែន តែ​ភាព​ក្តៅគគុក​នៅលើ​ពិភពលោក​នៅតែ​បន្ត​រីក​រាលដាល ដូច្នេះ​គ្រប់​ស្ថាប័ន អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ក៏ យើង​មិនត្រូវ​ប​ន្ថូ​រ​បន្ថយ​នោះឡើយ គឺ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៅ ក្នុង​សហគមន៍ ។​

​ឯកឧត្តម​ក៏បាន​ណែនាំ​បន្ថែម​ដល់​សមត្ថកិច្ច និង អាជ្ញាធរ​ក្រុង ស្រុក គឺ​ត្រូវ​រឹតបន្តឹង​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រោះថា​បងប្អូន​យើង​មួយចំនួន​បាន​ចាញ់​ឧបាយកល​របស់​មេខ្យល់ ដោយបាន​នាំ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេសជិតខាង​។ ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​ដាក់​នូវ​បទបញ្ជា​មួយចំនួន ដល់​កម្លាំង​សមត្ថកិច្ច ត្រូវ​បង្កើន​លើ​ការងារ​សន្តិសុខ​ជូន ប្រជាពលរដ្ឋ ក៏​ដូច​តាម​ដងផ្លូវ​សាធារណៈ តំបន់​ទេសចរណ៍ ក្នុង​បង្កើន ជំរុញ​ស្តារឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍ សំខាន់​ទេសចរណ៍​ក្នុងស្រុក ដោយ​បច្ចុប្បន្ន​បងប្អូន​ប្រជាពលរដ្ឋ បាន​កំពុង​និយម​ជិះ​កង់​ដើរ​កម្សាន្ត​ទៅតាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រាង្គ​ប្រាសាទ ក៏ដូចជា​ការហាត់​កីឡា​ផងដែរ ។ ម្យ៉ាងទៀត ក៏​សុំ​ឲ្យ​មន្ទីរ​សុខាភិបាល និង មន្ទីរ​ទេសចរណ៍​ខេត្ត ពិនិត្យ​ឡើង វិញ ចំពោះ​ការបើក​ដំណើរការ​ទៅតាម​បណ្តាល ភោជនីយដ្ឋាន រួមទាំង​ទីកន្លែង​ប្រជុំជន ក្នុងការ​បង្កា ទប់ស្កាត់​កុំ​ឲ្យ​មាន ការរីក​រាលដាល​ឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩​។ បន្ថែម​លើស​នេះ សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​បង្កើន​ការបង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និង​បង្ក្រាប់​ឲ្យ​ខាងតែបាន​ចំពោះ​ការកាប់​ទន្ទ្រាន​ព្រៃឈើ និង ព្រៃ​លិច​ទឹក យក​ដី​ធ្វើជា​កម្មសិទ្ធិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សម្បត្តិ​ធម្មជាតិ និង ត្រូវធ្វើ​ការអនុវត្ត​ការ​រឹតបន្តឹង​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍​ផងដែរ ៕

ដោយ​៖​កូ​ឡាប​

spot_img
×