Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​កម្ពុ​ជា ច្រានចោល​នូវ​ការផ្សាយ​កាសែត​ព័ត៌មាន Vietnam News ករណី​បុរស​ជនជាតិ​វៀតណាម មាន​ជំងឺ​កូ​វីដ​១៩ ចេញពី​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ដោយកាសែត​ព័ត៌មាន​របស់​វៀតណាម​ឈ្មោះ Vietnam News ចុះផ្សាយ​នា​ថ្ងៃទី​១៦ ​ខែឧសភា​ ឆ្នាំ​២០២០ ស្តីពី​ករណី​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​ចាក​ចេញពី​កម្ពុជា​ថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការច្រាន​ចោល​​ទាំងស្រុង ករណី​បុរស​ជនជាតិ​វៀតណាម មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចេញពី​កម្ពុជា ។​

​ករណីនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា តាមរយៈ​នាយក​រដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ការងារ​ច​ត្តា​ឡី​ស័ក​នៃ​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​នៃ​ខេត្តសៀមរាប បាន​រុករក​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់​ជាទីបំផុត និង​ជាបន្ទាន់ តែ​មិនមាន​ឈ្មោះ​ជនជាតិ​វៀតណាម ដូច​ការចុះផ្សាយ​នៅក្នុង​កាសែត​វៀតណាម នៅ​ខេត្តសៀមរាប​នោះទេ ហើយ​ការ​លើកឡើងថា ជនជាតិ​វៀតណាម​រូបនេះ រស់នៅ​ខេត្តសៀមរាប មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នោះ ក៏​មិនមែនជា​ការពិត​ទេ​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា ក្រសួង​បាន​វាយតម្លៃថា ដោយសារ​មិនមាន​ឈ្មោះ​បុគ្គល​នោះ​នៅ​កម្ពុជា​ដូច​ការលើកឡើង ការឆ្លង​វីរុស​កូ​វីដ​១៩ របស់​បុគ្គល​ជនជាតិ​វៀតណាម​រូបនេះ គឺ​កើតឡើង​នៅ​ប្រទេស​វៀតណាម​តែម្តង​។​

​ក្រសួង សូម​អំពាវនាវ​ដល់​ភាគី​វៀតណាម សូម​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​និយ័តកម្ម​អន្តរជាតិ លើ​ករណី​ជំងឺឆ្លង មុននឹង​ធ្វើការ​សន្និដ្ឋាន ឬ​ចុះផ្សាយ​ដែលជា​ការប៉ះបាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ជាពិសេស​នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​ប្រទេស​។​

​ក្រសួងសុខាភិបាល នៅតែ​ប្រកាន់​ជំហរ​សហប្រតិបត្តិការ​ល្អ មាន​តម្លាភាព​ជានិច្ច និង​បន្ត​ការយកចិត្តទុក​ដាក់​​ស្រាវជ្រាវ​ជា​បន្តទៀត ហើយ​ប្រសិនបើ​មាន​ព័ត៌មាន ឬក៏​មាន​ការវិវឌ្ឍ​ថ្មី​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួងសុខាភិបាល នឹង​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ជា​មិន​ខាង​ឡើយ​។ សូម​បញ្ជាក់ជូន​សាជាថ្មី​ថា មកទល់​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា មិនមាន​រកឃើញ​មាន​ករណី​វីរុស​កូ​វីដ​១៩​ថ្មី​នៅ​កម្ពុជា​នោះទេ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×