Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ស៊ើបសួរ ឃុំខ្លួន​បុរស​ម្នាក់ ករណី​កាប់​រុករាន​ដីព្រៃ​ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ទំហំ ​៨​ហិកតា ក្នុង​តំបន់ការពារធម្មជាតិ​

spot_img

​ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា ៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ សន ណន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ល្វាតូច ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

​ជននេះ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន​បាន​ខណៈ​ធ្វើ​សកម្មភាព​កាប់​រុករាន​ដីព្រៃ​ដែលមាន​ទំហំ​សរុប​៨​ហិកតា ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​នាំខ្លួន​យកមក​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​៕

ដោយ​៖​កូ​ឡាប​

spot_img
×