Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជូន​ក្មេងស្ទាវ​ ៤​នាក់​ ប្រដាប់​ដោយ​កាំបិត​ខ្វែវ ​ជិះ​ម៉ូតូ​ដេញ​កាប់​បុរស​ម្នាក់​រងរបួស​ជាច្រើន​កន្លែង​ ក្នុង​រឿង​គំនុំ​

spot_img

បាត់ដំបងៈ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​បង្ក្រាប​ចាប់​ក្រុមក្មេងស្ទាវ​៤​នាក់​ប្រដាប់​ដោយ​កាំបិត​ខ្វែវ​ជិះ​ម៉ូតូ​ដេញ​កាប់​បុរស​ម្នាក់​រងរបួស​ជាច្រើន​កន្លែង​(​រឿង​គំនុំ​)​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់​ថ្ងៃទី​ទី​១៦​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​សួនច្បារ ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​កម្លាំង​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ដោយ​កាំបិត​)​មួយ​ករណី ដែល​បង្កឡើង​ដោយ​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំបិត​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​យុវជន​ឈ្មោះ​ឃុន ប៉ូ​ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​រងរបួស មុត​រយះ​លើ​ខ្លួនប្រាណ​ជាច្រើន​កន្លែង ។

​ជនសង្ស័យ​ចំនួន ០៤​នាក់​ដែល​ចាប់​ឃាត់ខ្លួន​មាន​ទី​១​ឈ្មោះ លឿ​ប ភៀន ភេទ​ប្រុស អាយុ ២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​(​ជា​អ្នក​កាន់​កាំបិត​កាប់ )​។​ទី​២​ឈ្មោះ​លឿន សា​វីន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​ឆ្ដោរ ឃុំ​ពាម​ឯក ស្រុក ឯក​ភ្នំ​ខេត្តបាត់ដំបង​(​ជា​អ្នក​កាន់​កាំបិត​កាប់​)​។​ទី​៣​ឈ្មោះ វ័ន វណ្ណៈ ហៅ​គួ​យ ភេទ​ប្រុស​អាយុ​១៦ ឆ្នាំមាន​ទីលំនៅ​ភូមិករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​(​ជា​អ្នកបើក​ម៉ូតូ​)​។​ទី​៤​ឈ្មោះ រួម វុ​ធ ហៅ វឹ​ម ភេទ​ប្រុស អាយុ ១៦ ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​( ជា​អ្នកបើក​ម៉ូតូ​)​។​

​ហេតុការណ៍​នេះ​ផ្តើមចេញពី​គំនុំ ហើយ​មាន​ក្រុមស្ទាវ​ចំនួន ០៨​នាក់ ជិះ​ម៉ូតូ​ចំនួន ០៤​គ្រឿង ប្រដាប់​ដោយ​កាំបិត​កែច្នៃ​ចំនួន ០៤​ដើម បានធ្វើ​សកម្មភាព​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ ឃុន ប៉ូ​ឡា បណ្ដាល​ឲ្យ​រងរបួស មុត​រយះ​ខ្នង​និង​គូទ​ជាច្រើន​កន្លែង​។ វត្ថុតាង​ដកហូត​ពី​ក្រុមស្ទាវ​៤​នាក់​ដែល​ចាប់​ឃាត់ខ្លួន​រួមមាន កាំបិត​កែច្នៃ​ចំនួន ០៤​ដើម ម៉ូតូ​២​គ្រឿង​។​រីឯ​បក្សពួក​ចំនួន ០៤​នាក់​ទៀត​កំពង់​រត់គេចខ្លួន​។​

​បច្ចុប្បន្ន​នៅ​រសៀល​ថ្ងៃទី​១៨​ឧសភា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

ដោយៈ​អ៊ុង​សា​រុំ​

spot_img
×