Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ដាយ ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​កូនប្រុស លួច​លុយ​ជាង​៥ លាន​រៀល យកទៅ​ទិញ​ថ្នាំញៀន​ជក់​

spot_img

កណ្តាល​៖ នគរបាល​ស្រុក​កោះធំ កាលពី​ថ្ងៃទី ១៨ ឧសភា ២០២០ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ករណីហិង្សា​ក្នុង​គ្រួសារ​​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​លួច​លុយ​ម្ដាយ​ជាង 5 លាន​រៀល ។ សមត្ថកិច្ច​បញ្ជាក់ ថា​ ការឃាត់ខ្លួន​កូន​ទំនើង​នេះ​យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ចង់​កើតជា​មនុស្ស​ដោយសារ​ជនល្មើស​លួច​លុយ​យកទៅ​ទិញ​ថ្នាំញៀន​។​

​ករណី​កើត​ហេតុនេះ កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រ​ម៉ាណ ១៤ និង​០០​នាទី​នៅ​ចំណុច ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ ឈ្មោះ ម៊ើ ស្រី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​នៅៗ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ ។​

​ចំណែក​ជនសង្ស័យ ឃាត់ខ្លួន ឈ្មោះ ហ៊ាង ឈាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​នៅៗ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ កសិករ ។​

​ប្រាក់​លួច​បាត់​រួមមាន​៖ ប្រាក់រៀល​ចំនួន​ន ៥,៣០០,០០០៛ (​ប្រាំ​លាន​បី​សែន​រៀល​)​។ ប្រាក់​វត្ថុតាង​ដកហូត​ពី​ជនស​ង្ស​យ័​មាន​៖ ៥,២១០,០០០៛(​ប្រាំ​លាន​ម្ភៃ​មួយ​ម៉ឺន​រៀល​)។ ​នគរបាល​ស្រុក​កោះធំ​បាន​រៀបរាប់​សភាព​រឿងហេតុ​៖ ជនរងគ្រោះ​និង​ជនសង្ស័យ ហ៊ាង ឈាង គឺជា​ម្ដាយ​និង​កូនបង្កើត​នឹង​គ្នា​ហើយ​ឈ្មោះ ហ៊ាង ឈាង កន្លងមក​តែងតែ​សេព​ជក់​គ្រឿងញៀន ស្ទើរតែ​រៀងរាល់ថ្ងៃ ។ រាល់​ពេលដែល​ជនសង្ស័យ​មកសុំ​លុយ​ពី​ម្ដាយ​ឪពុក​មិនបាន វា​តែងតែ​រករឿង​ឈ្លោះ ជេរប្រមាថ គំរាម​សម្លាប់ និង​បំផ្លាញ​សម្ភារៈប្រេី​ប្រាស់​នៅក្នុង​ផ្ទះ​អស់​ជា​ច្រេី​ន​។ លុះ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង ០០​នាទី ជនសង្ស័យ ហ៊ាង ឈាង ក៏បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​ខូចខាត​អស់​មួយចំនួនធំ​និង​បាន​លួច​យកលុយ​របស់​ម្ដាយ​ដែល​ទុក​ក្នុង​ទូ​អស់​ចំនួន ៥,៣០០,០០០៛(​ប្រាំ​លាន​បី​សែនរ​រៀល​) រួច​គេចខ្លួនបាត់​។

​លុះ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ទេី​ប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន​។ ក្រោយពី​ទទួលបាន​បណ្ដឹង​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន បាន​ចុះ​ធ្វើការ​ស្រាវ​ជាមួយ​ជនរងគ្រោះ រហូត​បាន​ឃាត់ខ្លួន​ជនសង្ស័យ ហ៊ាង ឈាង មកកាន់​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន ដើម្បី​សួរនាំ​និង​បាន​ដកហូត​លុយ​ដែល​នៅ​និង​ខ្លួន​ជ​នស​ង្ស​យ័​ប្រគល់​ឲ្យ​ជនរងគ្រោះ​ជា​ម្ដាយ​វិញ​។ ក្រោយ​ការសួរនាំ​រួច ឈ្មោះ ហ៊ាង ឈាង បាន​សារភាពថា រូប​ខ្លួន​ពិតជា​បាន​សេព​គ្រឿងញៀន​ខុសច្បាប់​និង​ធ្លាប់បាន​វាយបំផ្លាញ​សម្ភារ​ប្រេី​ប្រាស់​នៅក្នុង​ផ្ទះ និង​បាន​លួច​ប្រាក់​របស់​ម្ដាយ ប្រាកដ​មែន ។​

បច្ចុប្បន្ន ជនសង្ស័យ ហ៊ាង ឈាង ត្រូវបាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

ដោយ​៖​កូ​ឡាប​

spot_img
×