Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញារង ចោទប្រកាន់​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​

spot_img

ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ដែល​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវកា​រហើយ ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ អាច​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​១ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​ទៅ​៦​លាន​រៀល​។

​ព្រះរាជអាជ្ញា សៀង សុខ បានសម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាល​រូបនេះ បាន​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នេះ​។ មន្ត្រីនគរបាល​រូបនេះ មានឈ្មោះ ច​ន វិរៈ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី (​ស័ក្តិ​១) បម្រើ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​ខណ្ឌ​ពោធី៍​សែនជ័យ​រូបនេះ ដែល​ផ្ទុះ​អាវុធ​ពេល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ បណ្តាលឲ្យ​ត្រូវ​ចំ​បុរស​ម្នាក់​ស្លាប់ ប្រព្រឹត្ត​នៅ​ចំណុច​ក្រោយ​ផ្សារ​កា​ណា​ស៊ី​ធី ដី​ឡូត៌​គ្មាន​លេខ ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ។ សំណុំរឿង​នេះ​ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ក្បែរ​ផ្សារ​កា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ ខេត្ត​កំពង់ស្ពឺ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×