Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​២០​ដល់​២៦​ឧសភា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ ប្រជាពលរដ្ឋ​ត្រូវ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ ។​

​ក្រសួង​ដដែល បាន​បន្តថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ​ដែល​បណ្តាលមកពី​ជ្រលង​សម្ពាធ​ទាប គួបផ្សំ​នឹង​ខ្យល់មូសុង​និរតី​គ្របដណ្តប់ និង​បក់​លើ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០​ដលទី​២៦​ខែឧសភា នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ន​មាន​ពី​២៥​ទៅ​២៨​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៧​ទៅ​៣៩​អង្សារ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​ខ្លះ​នៃ​វាលទំនាប​ខាងក្រោម​នឹង​អាច​មា​នៅ​ភ្លៀង​ធ្លាក់​ច្រើន​។ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤​ទៅ​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៨​អង្សា​សេ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្ប​បរមាន​មាន​ពី​២៦​ទៅ​២៨​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣ ទៅ​៣៥​អង្សា​សេ នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​។

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ស្ថានភាព​អាកាសធាតុ​ដូចខាងលើ​នេះ សូម​សាធារណជន ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ជាពិសេស បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​វាលទំនាប​កណ្តាល ចាប់ពី​ថ្ងៃទី​២៦​ដល់​២៦​ខែឧសភា​៕​

ដោយ​៖​កូ​ឡាប​

spot_img
×