Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សង្គម​ស៊ីវិល​ជាង​១៣០ ស្នើ​សូម​ដោះលែង​អ្នកសារព័ត៌មាន លោក សុខ ឧ​ត្ត​ម និង​លោក សុវណ្ណ រឹទ្ធី ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​បញ្ឈប់​ការបង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

spot_img

​ភ្នំពេញ​៖ ក្រុម​សង្គម​ស៊ីវិល​ចំនួន​១៣២ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍ សូម​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សូមមេត្តា​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ អ្នកសារព័ត៌មាន​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ លោក សុខ ឧ​ត្ត​ម និង​លោក សុវណ្ណ រឹទ្ធី និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​អ្នកសារព័ត៌មាន​មិន​ស្ថិត​ក្នុងការ​ឃុំឃាំង​ផ្សេងទៀត ដែល​ប្រឈមមុខ​នឹង​ការផ្ដន្ទាទោស​ដោយសារ​កា​រងារ​រាយការណ៍​ព័ត៌មាន​របស់​ពួកគាត់ ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អង្គការ​លីកាដូ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

ក្រុម​សង្គម​ស៊ីវិល​ចំនួន​១៣២ បាន​លើកឡើងថា​” យើងខ្ញុំ ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល នឹង​ប្រគល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​គេហទំព័រ​ផ្សាយ​ព័ត៌មាន ដែល​ត្រូវបាន​ដកហូត​កន្លងមក និង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដល់​ម្ចាស់​អាជ្ញាប័ណ្ណ​ទាំងអស់នោះ​ឱ្យបាន​ដំណើរការ​ឡើងវិញ​” ។​

​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ នគរបាល​បាន​ចាប់ខ្លួន​ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ខេត្តកំពង់ឆ្នាំង​គឺ​លោក សុខ ឧ​ត្ត​ម ដោយ​ចោទប្រកាន់​ពី “​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​” ។ ជា​ញឹកញាប់ លោក ឧ​ត្ត​ម បាន​រាយការណ៍​ពី​ជម្លោះដីធ្លី​ដែល​បានអូសបន្លាយ​ពេល​ជា​យូរ​មកហើយ​រវាង សហគមន៍​កសិករ​មូ​ល​ដ្ឋា​ន និង​មន្ត្រី​ថ្នាក់ស្រុក​ដ៏​មានអំណាច ។ មុនពេល​ចាប់ខ្លួន​លោក ឧ​ត្ត​ម មួយថ្ងៃ ក្រសួង​ព័ត៌មាន​បាន​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់លោក​គឺ ស្ថានីយ​វិទ្យុ​រឹទ្ធី​សែន និង​គេហទំព័រ​របស់​វិទ្យុ​នេះ ទោះបីជា លោក ឧ​ត្ត​ម មិនទាន់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ណាមួយ​នៅពេលនោះ​ក៏ដោយ ។ លោក​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ។​

​ការឃុំខ្លួន​លោក សុខ ឧ​ត្ត​ម និង​ការបិទ​វិទ្យុ​និង​គេហទំព័រ​របស់លោក​យ៉ាង​ឆាប់រហ័ស​នេះ ធ្វើឡើង​បន្ទាប់ពី​ការចាប់ខ្លួន លោក សុវណ្ណ រឹទ្ធី កាលពីដើម​ខែមេសា ឆ្នាំ​២០២០ ក្រោយពី​លោក​បាន​ស្រង់​សម្ដី​ផ្ទាល់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ដែលមាន​ប្រសាសន៍​ជា​សាធារណៈ ក្នុងពេល​រាជរដ្ឋាភិបាល​ឆ្លើយតប​ចំពោះ​បញ្ហា​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វីដ​១៩ ។​

​លោក រឹទ្ធី ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។ លោក​ត្រូវបាន​ចោទប្រកាន់​នៅ​២​ថ្ងៃ​បន្ទាប់ ពី​“​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​” ។ អាជ្ញាប័ណ្ណ​គេហទំព័រ TVFB របស់លោក រឹទ្ធី ត្រូវបាន​លុបចោល ក្រោយ​ការចាប់ខ្លួន​លោក​មួយថ្ងៃ ។ លោក រឹទ្ធី កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ។ ទាំង​លោក សុវណ្ណ រឹទ្ធី និង​លោក សុខ ឧ​ត្ត​ម ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ ប្រសិនបើ​ត្រូវបាន​ផ្ដន្ទាទោស ។​

​នៅ​ដើមឆ្នាំ​២០២០​នេះ យ៉ាងតិចណាស់​មាន​អ្នកសារព័ត៌មាន​ជាង​១០​នាក់ ត្រូវបាន​កោះហៅ និង​សាកសួរ​ដោយ​នគរបាល និង​មន្ត្រី​យុត្តិធម៌ ដោយសារ​ការរាយការណ៍​ព័ត៌មាន​របស់​ពួកគាត់ ។ ការបន្ត​ចាប់ខ្លួន ឃុំខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវច្បាប់ ចំពោះ​អ្នកសារព័ត៌មាន ដែល​ហ៊ាន​ផ្សាយ​ព័ត៌មាន​រិះគន់ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕

ដោយ​៖​កូ​ឡាប​

spot_img
×