Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ខ្លោចចិត្ត​! ពេល​ដឹង​រឿង​ពិត​របស់​កុមារា ហុង បន្ទាប់​វីដេអូ​ចាស់ បង្ហាញ​បុរស​ម្នាក់ វាយ​ធ្វើបាប​យ៉ាង​សាហាវ ផ្ទុះ​កក្រើក​ម្សិលមិញ​

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​រួចហើយ ចំពោះ​វីដេអូ​ផ្ទុះ​កក្រើក​កាលពី​ម្សិលមិញ ដែល​បង្ហាញ​ឲ្យ​ឃើញ​កុមារា ហុង ត្រូវបាន​បុរស​ម្នាក់​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវ ដោយ​ទះ​មួយ​កំផ្លៀង​យ៉ាង​ធ្ងន់​ដៃ និង​លើកជើង​ធាក់​កណ្តាលៗ​មុខ​ផ្ទួនៗ ព្រោះតែ​បុរស​នោះ​ខាង​កុមារា​រូបនេះ ជេរ​ម៉ែ​របស់ខ្លួន​។​

​ទោះយ៉ាងណា ការ​វាយ​ទាត់​ធាក់​មកលើ​កុមារា ហុង បានធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ខឹងសម្បារ​យ៉ាងខ្លាំង រហូតដល់​ថ្នាក់​រកមុខ​អ្នក​វាយ​ទៀតផង ព្រោះថា បើទោះជា​ក្មេង​រូបនេះ​ឈ្លើយ​យ៉ាងណា ក៏​មិនត្រូវ​ធ្វើបែបនេះ​មកលើ​រូបគេ​នោះទេ មិន​គាំទ្រ​សោះឡើយ ចំពោះ​រូបភាព​ហិង្សា​មកលើ​កុមារ​។​

​យ៉ាងណាមិញ ក្រោយ​វីដេអូ​នេះ​ផ្ទុះឡើង គណនី​ហ្វេ​ស​ប៊ុ​កមួយ​បានចេញ​សេចក្តី​បំភ្លឺថា នេះ​ជា​វីដេអូ​ចាស់​បាន​កើតឡើង​យូរហើយ ដែល​កាលនោះ​កុមារា ចាន់ ហុង ជា​ជនរងគ្រោះ​ត្រូវបាន​មនុស្ស​ធំ​ដាក់​ថ្នាំ​បង្ខំ​យកមកប្រើ​ប្រាស់​ធ្វើ​សកម្មភាព​លួច រហូត​មាន​បញ្ហា​សតិ និង​ភ្នែក ប៉ុន្តែ សព្វថ្ងៃនេះ ចាន់ ហុង​….​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ទីក្រុង ប៉ុស្តិ៍​” បានបញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា​៖ “​សេចក្តីបំភ្លឺ​ពី​បង ស្រី នៅ ពិសី ! ទាក់ទិន វិ​ដេ​អូ ហិង្សា លើ ក្មួយ ចាន់ ហុង និង រូបភាព ផ្សេងៗ​នូវ​អំពើ មិន​គប្បី ជា​វីដេអូ​ចាស់​។​

​ចាន់ ហុង ជា​ជនរងគ្រោះ ត្រូវបាន​មនុស្ស​ធំ ដាក់​ថ្នាំ បង្ខំ យកមកប្រើ​ប្រាស់​ធ្វើ​សកម្មភាព​លួច រហូត មាន​បញ្ហា សតិ និង​ភ្នែក សព្វថ្ងៃ ចាន់ ហុង ត្រូវបាន​ប្រធាន​អង្គការ​មួយ​នៃ​សាសនា​គ្រិ​ស្ទ យកទៅ​រក្សា និង​ព្យាបាល ឲ្យ​រៀនសូត្រ និង​រស់នៅក្នុង​មណ្ឌល ។​

​បច្ចុប្បន្ន ចាន់ ហុង កំពុងមាន​ភាពប្រសើរ នៃ សតិ និង​សើច​សប្បាយ ជាមួយ​មិត្ត​ក្នុង​មណ្ឌល ហើយ​អង្គការ ក៏បាន​គិតគូរ អនាគត​វែងឆ្ងាយ របស់​ក្មេងប្រុស​នេះ ក៏​សូម​អំពាវនាវ ឲ្យ​មានការ​លុបចេញ រាល់​រូបភាព នៃ​វីដេអូ​ទាំងឡាយ ដែល​បង្ក​ផល​មិនល្អ ដល់​អនាគត​ក្មេង ក្នុងពេល​ខាងមុខ ។​

​សូមបញ្ជាក់ ចាន់​ហុង មិនបាន​ចេញ​ធ្វើ​សកម្មភាព​អាក្រក់​ទៀតឡើយ ចំណែក​វីដេអូ​បង្ហោះ​នៅពេល​ថ្មីៗ​នេះ ជា​រូបភាព​ចាស់​។​

​ព័ត៌មាន​ចាស់ ចាន់​ហុង ធ្លាប់បាន​បញ្ចូល​ទៅ​អប់រំ នៅ​អង្គការ តាប៉ាង នៅ​ក្រុង​កំពង់សោម តាមរយៈ​សមត្ថកិច្ច ក្រោយ​ប្រព្រឹត្ត​បទល្មើស តែ​អង្គការ​នេះ មានការ​លំបាក ក្នុងការ​អប់រំ និង​ព្យាបាល​ក្មេង បច្ចុប្បន្ន ចាន់ ហុង កំពុង​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ នៅ​មណ្ឌល​ថ្មី​”​។​

​សូម​រំលឹក​ផងដែរ​ថា កុមារា ចាន់ ហុង បាន​ល្បីឈ្មោះ​នៅលើ​បណ្តាញ​សង្គម គឺ​បន្ទាប់​វីដេអូ​សាក្សី​មួយចំនួន បង្ហាញ​ឲ្យ​ឃើញ​កុមារា​រូបនេះ អាចមាន​សមត្ថកិច្ច​ភាព​បើកបរ​ម៉ូតូ​រ៉ឺម៉ក នៅលើ​ដងផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រួយបារម្ភ​សុវត្ថិភាព​ជំនួស​ជាខ្លាំង ។ ជាមួយនឹង​សមត្ថភាព​ដ៏​មិន​នឹកស្មាន​នេះ​ផងដែរ ក្រោយមក កុមារ ហុង ក៏បាន​ក្លាយជា​ចោរ​ទាំង​នៅ​វ័យក្មេង (​អាយុ ៧ ឆ្នាំ​) ពីបទ​លួច​ម៉ូតូ និង​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ហៅថា ជា​ក្មេង​កំពូល​ឌឺ​ទៀតផង​៕

ដោយ​៖ លឹម ហុង​

spot_img
×