Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នកស្លាប់​នៅ​អា​មេ​រិច​កើន​លើស ៩០.០០០​នាក់ និង​ឆ្លង ១,៥​លាន​នាក់​

spot_img

​គិត​ត្រឹម​ថ្ងៃ​ចន្ទ សហរដ្ឋ​អា​មេ​រិច​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​លើស ៩០.០០០​នាក់ និង​ឆ្លង​ជាង ១,៥​លាន​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​អា​មេ​រិច​ជា​ប្រទេស​ដែលមាន​អ្នកស្លាប់ និង​ឆ្លង​ច្រើនជាងគេ ចាប់តាំងពី​វីរុស​មរណៈ​នេះ​បាន​ផ្ទុះឡើង​ដំបូង ចេញពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩​។​

​ទីក្រុង New York មាន​ចំនួន​អ្នកស្លាប់​ច្រើនជាង ២៨.៣០០​នាក់ ដែល​ស្មើនឹង ១​ភាគ ៣​នៃ​ចំនួន​អ្នកស្លាប់​សរុប​។​

​បើតាម​ការវិភាគ​រប​ស់​សកល​វិទ្យាល័យ Massachusetts អា​មេ​រិច​នឹងមាន​អ្នកស្លាប់​ប្រហែល ១១២.០០០​នាក់ នៅ​ថ្ងៃទី ៦ ខែមិថុនា​ខាងមុខ​។​

​អា​មេ​រិច​បានធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា​លើ​ពលរដ្ឋ​ខ្លួន​ចំនួន ១១,៥​លាន​នាក់ ហើយ​ក្នុងចំណោម​នោះ មាន​មនុស្ស ២៧២.០០០​ផ្ទុក​វីរុស​។​

​សូមបញ្ជាក់ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ចាប់តាំងពី​ចុងឆ្នាំ ២០១៩ មាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៣១៦.០០០​នាក់ និង​ឆ្លង​ជិត ៤,៩​លាន​នាក់​ទូទាំង​ពិភពលោក​៕​ប្រភព​៖ Channelnewsasia​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×