Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥​ខែ​ដើម​ឆ្នាំនេះ សមត្ថកិច្ច​ចម្រុះ រឹបអូស​បាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ ចំនួន 4.139​ករណី ជាង 253​គីឡូក្រាម ឃាត់​មនុស្ស 8.130​នាក់​

spot_img

​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD) នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ បានចេញ​របាយការណ៍ លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស ដែល​បាន​អនុវត្ត​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ សរុប​ចំនួន 4.139​ករណី ឃាត់​មនុស្ស​ចំនួន 8.130​នាក់ ក្នុងនោះ ជនបរទេស 114​នាក់ មាន​7​សញ្ជាតិ ដោយ​សមត្ថកិច្ច​ចម្រុះ រឹបអូស​បាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន​ជាង 253​គីឡូក្រាម និង​កញ្ឆា 180.490​ដើម និង​ទម្ងន់​225​គីឡូក្រាម ។​

​បើតាម​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បានចេញ​របាយការណ៍​សរុប​លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ គឺ​សរុប​ស្មើនឹង 4.139​ករណី​។ ឃាត់​មនុស្ស​ចំនួន 8.130​នាក់ (​ស្រី 514​នាក់​) (​ជនបរទេស 114​នាក់ ស្រី 18​នាក់ មាន​7​សញ្ជាតិ​) ក្នុងនោះ ការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 2.565​ករណី ឃាត់ 4.730​នាក់ (​ស្រី 383​នាក់​) និង​ប្រើប្រាស់ 1.574​ករណី ឃាត់ 3.400​នាក់ (​ស្រី 131​នាក់​)​។​

​ករណី​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នេះដែរ សមត្ថកិច្ច​បាន​អនុវត្ដ​ន៍​ដីកា​ចំនួន 157​ដីកា ឃាត់ 144​នាក់ (​ស្រី 4​នាក់​) រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន 253Kg 156,98g និង 484​កញ្ចប់​តូច កញ្ឆា ចំនួន 180.490​ដើម និង​225Kg 506,89​ក្រាម សម្ភារ​ចាប់យក​មាន រថយន្ដ 29​គ្រឿង ម៉ូតូ 882​គ្រឿង ទូរស័ព្ទ 2.673​គ្រឿង ជញ្ជីង 174​គ្រឿង អាវុធខ្លី 4​ដើម អាវុធ​វែង 16​ដើម​
​ច​លនៈ និង​អចលនៈទ្រព្យ ស្នើសុំ​បង្កក ចំនួន 1​កន្លែង ផ្ទះ 1​កន្លែង និង គណនេយ្យ​ធនាគា​ចំនួន​3 មាន​ទឹកប្រាក់ 20.000$​។​

​សូមបញ្ជាក់ថា ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការអនុវត្ត​ផែនការ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើក​ទី​៤ នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ បាន​ថ្លែងថា រឿង​ចាត់ចែង​ច​លនៈ និង​អចលនទ្រព្យ ដែល​រឹបអូស​ពីបទ​ល្មើស​គ្រឿងញៀន ក៏​នៅតែមាន​ភាពយឺតយ៉ាវ ធ្វើ​ឲ្យ​ទ្រព្យ ពិសេស ចលនៈទ្រព្យ​ជាច្រើន បាត់បង់​គុណភាព និង​តម្លៃ​សេដ្ឋកិច្ច ឬ​មិនអាច​យកមកប្រើ​ប្រាស់​បាន បញ្ហា​នេះ​ជា​ចំណែក​សំខាន់ ជះឥទ្ធិពល​អវិជ្ជមាន ដល់​ការគាំទ្រ ចំពោះ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ការសម្រេច​ដាក់ទោស​ខ្លះៗ ក៏មាន​បញ្ហា​ត្រូវមាន​ការពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ជាពិសេស ករណី​ធំៗ ទៅលើ​ឈ្មូ​ញ​ប្រព្រឹត្ត ដែលមាន​ឥទ្ធិពល នៅក្នុង​សង្គម មានទ្រព្យ​សម្បត្តិ​ច្រើន​មកពី បទល្មើស​គ្រឿងញៀន​។​

​ឯកឧត្តម មានប្រសាសន៍ថា “​តុលាការ​កាត់ទោស​ជាង​៨​ពាន់​ករណី ក្នុង​មួយឆ្នាំៗ​គឺ​ច្រើនណាស់​។ ប៉ុន្ដែ​មាន​ករណីខ្លះ មតិសាធារណៈ​នៅតែមាន​សង្ស័យ លើ​ការកំណត់​ទោស ភាគច្រើន​ករណី​ធំៗ ដែល​យើង​ផ្សាយ​ចេញ លទ្ធផល​កន្លងទៅនេះ ។ ប៉ុន្ដែ​ការកាត់ទោស​ខ្លះ នៅតែមាន​សង្ស័យ ខ្ញុំ​និយាយ​យ៉ាងនេះ អាច​ដឹង​ករណី​ណាខ្លះ ហើយ​សូម​ពិនិត្យ​បញ្ហា​នេះ ត្រូវ​ប្រុងប្រយ័ត្ន​បំផុត ហើយ​ខ្ញុំ ស្នើ​នាយកដ្ឋាន​អនុវត្ត​ច្បាប់ របស់​អាជ្ញាធរ​ក្រោម​ការដឹង​នាំ អគ្គលេខា​ដ្ឋា​ន ត្រូវ​តាមដាន ករណី​ធំៗ​ឲ្យ​ជាប់ ដោយ​មិនមាន​ការលើកលែង​”​។​

ឯកឧត្តម កែ គឹមយ៉ាន បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំង នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បន្ត​ចាត់វិធានការ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត និង​បំព​ញ​បន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ ឱ្យមាន​ប្រសិទ្ធភាព ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ចំពោះ​ការរៀបចំ​ពេទ្យ​ជំនាញ ក៏​មិនទាន់​ឆ្លើយតប ចំពោះ​ការកើនឡើង នៃ​ចំនួន​អ្នកញៀន​គ្រឿងញៀន ក៏ដូចជា​ការកើនឡើង នៃ​សេវា​តាម​សហគមន៍ និង​តាម​មណ្ឌល​បណ្តោះអាសន្ន ដែល​ទាំងនេះ មិនទាន់​និយាយ​ដល់ ការបណ្តុះបណ្តាល​បំ​ណិ​ន​ជីវិត វិជ្ជាជីវៈ ការជួយ​ស្វែងរក​ការងារ ដែល​សុទ្ធតែជា​ការងារ​ចាំបាច់ សម្រាប់​គាំទ្រ​ដល់​ដំណើរការ នៃ​ការធ្វើ​សម​ហ​រណកម្ម​។ ចំណុច​ខ្វះខាត​ទាំងនេះ​នឹង ជះឥទ្ធិពល​ជា​អវិជ្ជា មាន​លើ​ការងារ​ព្យាបាល និង​ស្តារ​និតិ​សម្បទា​ដែល​បាន និង​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត​។​

ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​ជាតិ បាន​ទប់ស្កាត់​សភាពការណ៍ ពាក់ព័ន្ធ​ទៅនឹង​នៃ​ការប្រើប្រាស់​គ្រឿងញៀន មានន័យថា ចំនួន​អ្នកប្រើប្រាស់ មិនបាន​រីក​រាល​ជា​គំហុក​ទេ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ ទទួលស្គាល់ថា ការប្រើប្រាស់​គ្រឿងញៀន បាន​រីក​រាលដាល​ពី​ទីក្រុង ទៅដល់​ជនបទ ក៏ប៉ុន្ដែ​បើ​ប្រៀបធៀប ទៅនឹង​បណ្ដា​ប្រទេស​ដទៃ អ្នកប្រើប្រាស់​គ្រឿងញៀន គ្មាន​ការកើនឡើង​ឡើយ​។​ក្រោយ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាពេល​កន្លងទៅនេះ ទទួលជោគជ័យ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ជាតិ បន្ដ​យុទ្ធនាការ លើក​ទី​៥ ឆ្នាំ​២០២០ ។ យុទ្ធនា​ការលើក​ទី​៥ អាជ្ញាធរ​ជាតិ នឹង​បន្ដ​ទប់ស្កាត់ ឲ្យ​បាន​បញ្ហា​ប្រើប្រាស់​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ដ​ធំៗ ធ្វើ​យ៉ាង​ឲ្យ​ស្ថានភាព​គ្រឿងញៀន ក្នុង​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ យ៉ាងពិត​ប្រាកដ​។​

ឯកឧត្តម ក៏បាន​ដាស់តឿន ចំពោះ​អ្នកបម្រើ​សេវាកម្ម​ក្លឹប​កម្សាន្ដ កុំ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បម្រើសេវា​ប្រើប្រាស់ និង​ជួញដូរ គ្រឿងញៀន​ព្រោះ​ការអនុវត្ត​ច្បាប់​គ្រឿងញៀន គឺ​រឹបអូស​ទ្រព្យ​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន ដូច្នេះ ពួកគាត់​មាន ហានិភ័យ​ខ្ពស់​ណាស់ ហើយ​ទ្រព្យ​ពួកគាត់​នឹង​ចូល​ជា​ថវិកាជាតិ​ផងដែរ​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី បាន​ថ្លែង​ឲ្យ​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៩​កន្លងទៅ សមត្ថកិច្ច​បង្ក្រាប បទល្មើស​គ្រឿងញៀន ចំនួន​៩.៨០៦​ករណី កើនឡើង​ប្រមាណ​២២,៥៤% ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២០.៤៩០​នាក់ កើនឡើង​ប្រមាណ​២៤,៥៤% និង​ចាប់យក​គ្រឿងញៀន ចំនួន ៧៥០​គីឡូក្រាម កើនឡើង​ប្រមាណ​៣៩,៩៦%៕

ដោយ ៖ កូ​ឡាប​

spot_img
×