Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុយ​អ៊ែត​ហៅ​ឯកអគ្គរដ្ឋទូត​ចិន មក​សួរនាំ ២​ដង រឿង​ប៉ូលីស​ចិន​ចាប់​ពលរដ្ឋ​ខ្លួន ពេល​កំពុង​ជិះ​រថភ្លើង​

spot_img

​ប្រទេស​ស៊ុយ​អ៊ែត បានទាមទារ​ឲ្យមាន​ការផ្តល់​ចំលើយ​ពី​ខាង​ភាគី​ចិន ជុំវិញ​ការចាប់ខ្លួន​អ្នក​បោះពុម្ព​សៀវភៅ​ជនជាតិ​ស៊ុយ​អ៊ែត​ម្នាក់ និង​ស្នើ​ឲ្យមាន​ការដោះលែង​រូប​លោក​​ជាបន្ទាន់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​ពុធ​នេះ​។​

​អ្នក​បោះពុម្ព​សៀវភៅ​ម្នាក់​ឈ្មោះ Gui Minhai អាយុ ៥៣ ឆ្នាំ ត្រូវបាន​នាំ​ខ្លួន​ដោយ​ប៉ូលីស​ចិន ខណៈពេល​លោក​កំពុងស្ថិត​នៅ​លើ​រថភ្លើង​កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​នៅ​នឹង​មុខ​អ្នកការទូត​ស៊ុត​អ៊ែត​តែម្តង ដែល​បាន​អមដំណើរ​គាត់​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅ​ស្ថានទូត​ស៊ុយ​អ៊ែត​ក្នុង​ទីក្រុង​ប៉េកាំង​។​

​ជុំវិញ​បញ្ហា​នេះដែរ ក្រសួងការបរទេស​ស៊ុយ​អ៊ែត​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ឈ្មោះ Gui Congyou មក​សាកសួរ​ចំនួន ២​ដង ហើយ​លើក​ទី ២​គឺ​សួរ​នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បីឲ្យ​ធ្វើការ​ពន្យល់​ពី​សកម្មភាព​ចាប់ខ្លួន​ពលរដ្ឋ​ស៊ុយ​អ៊ែត​របស់​រដ្ឋាភិបាល​ចិន​។​

​នៅក្នុង​សេចក្តីប្រកាស ប្រទេស​ស៊ុយ​អ៊ែត​រំពឹងថា លោក Gui Minhai នឹង​ត្រូវបាន​ដោះលែង​ ​ដើម្បី​អាច​ឲ្យ​លោក​ទៅជួប​អ្នកការទូ​ត​ស៊ុយអ៊ែត និង​បុគ្គលិក​ពេទ្យ​។​

​ចំនែក​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន មិន​បាន​ផ្តល់​ចំលើយ​លំអិត​ទេ​ជុំវិញ​ករណី​របស់​លោក Gui Minhai ក្នុងកំឡុងពេល​ថ្លែង​ទៅកាន់​សារព៌តមាន​កាល​ពី​ថ្ងៃ​អង្គារ​។​

​អ្នកនាំពាក្យ​ដដែល​ឈ្មោះ Hua Chunying គ្រាន់តែ​បញ្ជាក់ថា “​ជន​បរទេស​ទាំងអស់​ដែល​នៅក្នុង​​ប្រទេស​ចិន រួម​ទាំង​អ្នកការទូត​នៅក្នុង​ស្ថានទូត​បរទេស និង​កុងស៊ុល មិន​ត្រូវ​ល្មើសច្បាប់​អន្តរជាតិ ​ឬ​ច្បាប់​ប្រទេស​ចិន​ឡើយ​”​។​

​នៅ​ថ្ងៃ​ពុធ​នេះ​ផងដែរ ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ប្រទេស​ចិន បាន​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​ដោះលែង​អ្នក​បោះពុម្ព​សៀវភៅ​ជនជាតិ​ស៊ុយ​អ៊ែត​រូប​នោះ​ជាបន្ទាន់​៕ សុភ័ក្ត្រ

spot_img
×