Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត​ភាគ​! ក្រោយ ច័ន្ទ​លក្ខិណា តម្អូញ​អ្នក​ថតកុន​១​រឿង បាន​កម្រៃ​ស្មើ​អ្នកចម្រៀង​ស្រែក​៣​ម៉ោង ស្រាប់តែ ពេ​ជ្ជ​តា ចាក់បណ្តោយ​ថា​….(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ម្សិលមិញ មានការ​ផ្ទុះ​កក្រើក​ខ្លាំង​តែម្តង ទាក់ទង​រឿងរ៉ាវ​សង្គ្រាមពាក្យសម្តី​ដែល​បាន​ផ្ទុះឡើង​សារជាថ្មី រវាង​អ្នកនាង ម៉េង កែវពេជ្ជតា និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បៈ បន្ទាប់ពី​អ្នកនាង ពេ​ជ្ជ​តា ព្រោះតែ​អត់ទ្រាំ​ពុំបានៗ ចេញ​វីដេអូ​ទម្លាយ​ចេញពី​ចរិត​ពិត​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ចោទប្រកាន់ថា​នៅតែ​ឆ្លៀត​និយាយ​បញ្ឈឺ បញ្ចើចបញ្ចើ ឌៀមដាម ជុំវិញ​រឿងរ៉ាវ​ដែល​អ្នកនាង ពេ​ជ្ជ​តា គ្រាន់តែ​លើកឡើង​ពី​ហេតុផល ដ៏​ឈឺចាប់​ដែល​អតីត​ស្វាមី បង្កើត​រឿង​បន្សល់​ទុកជា​សំឡេង​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ បង្ក​ឲ្យ​រាលដាល​នៅក្នុង​បណ្តាញ​សង្គម មកទល់​សព្វថ្ងៃ ដែល​ធ្វើ​ឲ្យ​មហាជន មានការ​យល់ច្រឡំ​ទៅលើ​អ្នកនាង​កាន់តែខ្លាំង​។​

​ក្រោយពី​អ្នកនាង ម៉េង កែវពេជ្ជតា បានចេញ​វីដេអូ​និយាយ​ដាក់​ឲ្យ​ធ្ងន់ៗ​បែបនេះ ស្រាប់តែ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​សាច់រឿង​នាង ឃ្មឹ​ប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ព្រោះតែ​គ្រឿងញៀន តប​ទៅកាន់​ទៅ​អ្នកនាង ពេ​ជ្ជ​តា ក្នុង​លក្ខណៈ​ធ្វើជា​អ្នកទន់ខ្សោយ​យ៉ាង​ដូច្នេះ​ថា​៖ “​គាត់​ដើរ​ផ្លូវខុស​ហើយ​ធ្វើ​ឲ្យ​គេ​មើលងាយ​ដល់ អ្នកសិល្បៈ​ដែល​ត្រឹមត្រូវ​មួយចំនួន​និង​មាន អ្នកចោទ​មក​ប្រធាន​សមាគម​ទៀតហើយ គិត​ទៅ​ខ្ញុំ​ចាំតែ​ខុស​ទេ . សុំ​លុយ​គេ​មកជួយ​អ្នកសិល្បៈ​ក្រីក្រ​ឈឺ​ក៏​ខុស . អ្នកណា​ធ្វើ​រឿង​ប៉ះពាល់​ដល់​សង្គម​ក៏​ថា​ខ្ញុំ​ខុស . អ្នកណា​ស៊ិ​ច​ស៊ី​បង្អួត​សម្រស់​ក៏​ថា​ខ្ញុំ​ខុស . ចោទថា​ក្រុម​ខ្ញុំ . បក្ខពួក​ខ្ញុំ . ខ្ញុំ​រកស៊ី​លក់​ឡេ លក់​ផលិតផល​ក៏​វាយ តម្លៃ​ខ្ញុំ . បើ​ខ្ញុំ​មិន​ប្រឹង​រកស៊ី​ក្រៅ​ការងារ​សមាគម តើ​ខ្ញុំ​បាន​លុយ​ឯណា​ចិញ្ចឹម​កូន ? តើ​មុខរបរ​ថតកុន​ថត​ភាពយន្ត​បាន​លុយ​ប៉ុន្មាន ? ហើយ​ថត​មួយ​រឿងៗ​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​បាន​ចប់ ? អ្នក​សម្តែង​កុន​ល្បី​មិន​ដូច​អ្នកចម្រៀង​ល្បីៗ ច្រៀង​ម្តងៗ​បាន​រាប់ពាន់​ដុល្លារ​ឯណា ខ្ញុំ​ថតកុន​មួយ​រឿង បាន​កម្រៃ​ស្មើ​អ្នក​ច្រៀង ៣ ម៉ោង គិត​ទៅ​តួនាទី​នេះ​គឺ​ធ្វើ​អ្វី​គឺ​ចាំតែ​ខុស ។ ខ្ញុំ​ទ្រាំ​ឲ្យ​គេ​វាយប្រហារ​តែ​ប៉ុន្មាន​ខែ​ទៀត​ទេ ជិត​ដល់​អាណត្តិ​ដូរ​តំណែង​ហើយ ខ្ញុំ​ឆ្អែត​ចិត្ត​ជាមួយ​អ្នក​ពេក​ហើយ​” ។​

​ដោយឡែក​កាលពី​វេលា​ម៉ោង ៩ និង​៣០ នាទី យប់មិញ (១៨ ឧសភា​) ក្រោយពី​ឃើញ​សារ​វាយបក​បង្ហោះ ត្អូញត្អែរ​តែ​បែប​ឌៀមដាម ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែលថា​ប្រធាន​សមាគម​ចាំតែ​ខុស ឬ អ្នក​សម្តែង​រក​ចំណូល​មិន​ដូច​អ្នកចម្រៀង ចប់​១​រឿង ស្មើនឹង​អ្នក​ច្រៀង​ស្រែក​៣​ម៉ោង គឺ​ត្រូវតែ​ឆ្លៀត​លក់​ផលិត​អន​ឡាញ ដើម្បី​ចិញ្ចឹម​ខ្លួនឯង និង​កូន​អ៊ីចឹង​ជាដើម​នោះ ស្រាប់តែ​អ្នកនាង ពេ​ជ្ជ​តា បាន​ឆ្លើយតប​ដោយ​ចាក់បណ្តោយ​តាម​ខ្សែទឹក ជា​ហូរហែ​ដូច​ក្នុង​វីដេអូ​៕
​ដោយ​៖ លឹម ហុង​


spot_img
×