Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​ផ្សារ​ធំថ្មី បើក​ដំណើរការ​តូប​ជាង ៩០​ភាគរយ​ហើយ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ឆ្លងកាត់​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ មួយរយៈ​ពេល​ធំ​មក ឥឡូវនេះ​អាជីវករ​មួយ​ភាគ​ធំ នៅ​ផ្សារ​ធំថ្មី បាន​បើក​ដំណើរការ​តូប​របស់ខ្លួន ជាង​៩០​ភាគរយ​ហើយ ក្រោយពី​អាជីវករ​មួយចំនួន​បានធ្វើការ​បិទតូប​មួយរយៈ​ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ជាមួយនិង​ការ​មក​លក់​ជាធម្មតា​វិញ អ្នកលក់​ទាំងអស់ ក៏​ចាប់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ជាង​មុន ដោយ​តែងតែ​លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ បាញ់​អីវ៉ាន់​នឹង​ទឹក​អាកុល ដើម្បី​សម្លាប់​មេរោគ​និង​អា​ជី​រករ​មួយចំនួន​បានធ្វើការ​ទ្បា​យ និង​ផុស លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្នុង​ការលក់​បន្ថែម​ផងដែរ​។​
​នាពេល​កំពុង​កើតមាន​ជំងឺ Covid-19 បាន​កំពុង​វាយលុក​ទូទាំង​ពិភពលោក និង​កម្ពុជា​នោះ ធ្វើឱ្យ​ទីផ្សារ​សេដ្ឋកិច្ច ធ្លាក់ចុះ​។ បើ​ក្រឡេកមើល​អាជីវ​ករលក់ បោះ​ដុំ​សម្ភារ​បរិក្ខារ​ពេទ្យ បែរជា​លក់ដាច់​ខ្លាំង គឺ​អាល់កុល ទឹក​លាងដៃ និង​ម៉ាស ហើយ​ផលិតផល​ផ្សេងៗ​ទៀត លក់​ធម្មតាៗ​។

​បើតាម រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី បាន​ឲ្យ​ដឹងថា ផ្សារ​ធំថ្មី មាន​តូប​សរុប​ចំនួន ៣២៨០​តូប ប៉ុន្តែ​ដោយសារតែ​អាជីវករ​ភ័យខ្លាច​វីរុស​កូ​វីដ​១៩ ផង និង​ខ្សត់​ភ្ញៀវ​ផង គឺមាន​តូប​ចំនួន​៦៣០​តូប ត្រូវបាន​បិទទ្វារ ឬ​ផ្អាក​ជា​បណ្តោះអាសន្ន​។

​ការ​ជាសះស្បើយ​អ្នក​ជំ​ងឹ​ឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា ធ្វើ​ឲ្យ​អារម្មណ៍​ប្រជាជន​ល្អប្រសើរ​ជាង​មុន ក្នុងនោះ​អាជីវករ​ផ្សារ​ធំថ្មី​មួយ​ភាគ​ធំ​ប្រមាណ ៩០​ភាគរយ បាន​បើក​ដំណើរការ​តូប​ឡើងវិញ ក្នុងការ​ប្រក​បរបរ​ប្រចាំថ្ងៃ ជាមួយនិង​ការប្រយ័ត្នប្រយែង​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​១៩​ជាង​មុន​។ ប្រជាជន​ដើរ​ផ្សារ​ក្នុង​ផ្សារ​ធំថ្មី បាន​អះអាងថា ពេល​ពួកគេ​មក​ផ្សារ​ម្តងៗ មាន​អារម្មណ៍​ភ័យខ្លាច​ខ្លះ​ដែរ ប៉ុន្តែ​ពួកគាត់ មាន​អារម្មណ៍​ប្រសើរ ព្រោះ​បានឃើញ​ផ្សារ​ធំថ្មី រៀបចំ​នូវ​វិធានការ​ការពារ​អតិថិជន​ពី​វីរុស​កូ​វីដ​១៩៕

ដោយ​៖​សម្ផស្ស​

spot_img
×