Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខរបរ​ដាំ​ស្មៅ កំពុងតែ​រកប្រាក់​ចំណូល បាន​ប៉ុន្មាន​ដែរ​?

spot_img

​ភ្នំពេញ​៖ មុខរបរ​ដាំ​ស្មៅ ក្នុង​ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​គេ​សង្កេតឃើញ មាន​វាលស្រែ​ខៀវខ្ចី រាប់រយ​ហិកតា ជា​ស្រែ​ដាំ​ស្មៅ​សម្រាប់​រៀប​សួន​។ មុខរបរ​នេះ កំពុង​រកចំណូលបាន​គួរសម​។

​អ្នកស្រី ពឹង សុខ ជា ចាប់​មុខរបរ​ដាំ​ស្មៅ​រៀប​សួន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ស្មៅ​មានតម្លៃ​ពី ១​ដុល្លារ​៣​កាក់ ទៅ ១​ដុល្លារ​៤​កាក់​ក្នុង​មួយ​ម៉ែត្រការ៉េ​។ អ្នកស្រី បាន​ដាំ​ស្មៅ​សម្រាប់​រៀប​សួន ២​ប្រភេទ គឺ​ស្មៅ​ជប៉ុន និង​ស្មៅ​ម៉ា​ឡេ ។ សព្វថ្ងៃ គាត់​បាន​ដាំ​ស្មៅ​នេះ​ជាង ១​ម៉ឺន​ម៉ែត្រការ៉េ ដែល​ដី​មួយចំនួន​ជួល​គេ និង​មួយចំណែក​ទៀត​ជា​ដី​ផ្ទាល់ខ្លួន​។​

អ្នកស្រី មាន​ដី​ដាំ​ស្មៅ​ប្រមាណ​៥០​ហិកតា ក្រោយពី​ប្រមូល​ផល​រួច គាត់​ត្រូវ​ជួល​កម្មករ​ដាំ​ឡើងវិញ ក្នុង​ម្នាក់​មួយថ្ងៃ​១៨០០០​រៀល តែ​មិន​អស់ថ្លៃ​ពូជ​ស្មៅ​នោះទេ​។

​ស្រប​ពេលដែល​កំណើន​នៃ​អចលនទ្រព្យ​នៅ​កម្ពុជា កាន់​តែមាន​កំណើន​កើនឡើង​ខ្លាំង ធ្វើអោយ​ក្រុមហ៊ុន​មួយចំនួន កំពុងមាន​តម្រូវការ​លើ​ដំណាំ​ស្មៅ សម្រាប់​ដាំ​លម្អ​នៅតាម​សួន​នានា ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​លក់​ស្មៅ កំពុងតែ​រកចំណូលបាន​គួរសម​។ បច្ចុប្បន្ន អ្នកស្រុក​នៅ​ឃុំ​ព្រែក​តា​មាក់ បាន​ចាប់យក​មុខរបរ​ដាំ​ស្មៅ​មិន​ក្រោម​ពី ៤០០​គ្រួសារ​នោះទេ​៕​

ដោយ​៖​សម្ផស្ស​


spot_img
×