Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកវិទ្យាសាស្ត្រ និង​អង្គការ​សុខភាព​ពិភពលោក ជំងឺ​កូ​វីដ​-១៩ អាច​នឹង​បន្ត​មាន​វត្តមាន ជាច្រើន​ឆ្នាំ​ទៅមុខទៀត​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាសថា បើតាម​ការប៉ាន់ស្មានរ​បស់​អ្នកវិទ្យាសាស្ត្រ ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក ជំងឺ​កូ​វីដ​-១៩ អាច​នឹង​បន្ត​មាន​វត្តមាន​ជាច្រើន​ឆ្នាំ​ទៅមុខទៀត​ដោយ​មកទល់ពេលនេះ ក៏​ពុំទាន់​រកឃើញ​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​មាន​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​កូ​វីដ​១៩​នេះ​នៅឡើយ ។​
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា ស្តីពី​ការចូលរួម​របស់​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​លោក​ទី ៧៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី ១៨ ឧសភា ឆ្នាំ​២០២០ ។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នាឱកាស​ចូលរួម​ក្នុង​មហាសន្និបាត​តាមរយៈ​ប្រព័ន្ធ​វីដេអូ បាន​ថ្លែងថា​ ​ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា បាន​ប្រឹងប្រែង អស់ពី​សមត្ថភាព ដើម្បី​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​១២២​ករណី បានជា​សះស្បើយ​ទាំងអស់ (១០០%)​។ ទោះបីជា​បច្ចុប្បន្ន កម្ពុជា​មិនមាន​អ្នកជំងឺ កូវ​ដ​-១៩ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ មិនមាន​ករណី​ឆ្លង​ថ្មី ដែល​ត្រូវបាន​រកឃើញ និង​មិនមាន​ស្លាប់ តែដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅមាន​ស្ថានភាព មិនទាន់​ធូរស្រាល នៅក្នុង​ប្រទេស ជាច្រើន​នៅ លើ​សកលលោក និង​នៅក្នុង​តំបន់​នៅឡើយ ។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​និង​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប និង​អ្នកផ្តល់​សេវា​សុខាភិបាល មានការ​យល់ដឹង បន្ត​អនុវត្ត​វិធានការ​ការពារ ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​អនុវត្ត​ការផ្លាស់ប្តូរ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ នៃ​ការរស់នៅ​របស់ខ្លួន ឲ្យ​ស្របតាម​របត់​នៃ​ការរស់នៅ “​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩” និង​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ មកលើ​សុខភាព​ផ្លូវចិត្ត របស់​ប្រជាពលរដ្ឋ និង​អ្នកផ្តល់​សេវា​សុខាភិបាល ។​

​បើតាម​ការប៉ាន់ស្មាន របស់​អ្នកវិទ្យាសាស្ត្រ ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក ជំងឺ​កូ​វីដ​-១៩ អាច​នឹង​បន្ត​មាន​វត្តមាន ជាច្រើន​ឆ្នាំ​ទៅមុខទៀត ដោយ​មកទល់ពេលនេះ ក៏​ពុំទាន់​រកឃើញ​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​មាន​ប្រសិទ្ធភាព សម្រាប់​ជំងឺ​កូ​វីដ​-១៩ នេះ​នៅឡើយ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​នឹងត្រូវ​បន្ត រស់នៅ​ដោយមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម​បង្ការ​ជំងឺ​នេះ តាមរយៈ​អនាម័យ​ដៃ​ស្អាត ការ ពាក់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ប្រើ​កន្សែង ឬ​ក្រ​ម៉ា ឬ ក្រដាស​ជូត​មាត់​សម្រាប់​ខ្ទប់មាត់ នៅពេល​ក្អក កណ្តាស់ និង​ការរក្សា​គម្លាត​សង្គម និង​មិនត្រូវ​មានការ​ជួបជុំគ្នា ក្នុង​ទ្រង់ទ្រាយ​ធំ ។ អ្នកផ្តល់​សេវា​សុខាភិបាល​ទាំងអស់ ត្រូវ​បន្ត​ផ្តល់​សេវា ពិនិត្យ និង​ព្យាបាល​នៅក្នុង​ស្ថានភាព ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​ជា​បន្តទៅទៀត​ផងដែរ ។​

​បច្ចុប្បន្ន​មិនមាន​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​មិនមាន​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវបាន​រកឃើញ និង​មិនមាន​ករណី​ស្លាប់​ដោយសារតែ​កូ​វីដ​-១៩ ក៏ដោយ «​តែដោយសារ​តែ​កូ​វីដ​-១៩ នៅមាន​ស្ថានភាព​មិនទាន់​ធូរស្រាល​នៅក្នុង​ប្រទេស​ជាច្រើន​នៅលើ​សកលលោក និង​នៅក្នុង​តំបន់​នៅឡើយ​» ដូច្នេះ​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​អ្នកផ្តល់​សេវា​សុខាភិបាល​មានការ​យល់ដឹង បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​នេះ ដោយ​អនុវត្ត​ការផ្លាស់ប្តូរ​កែប្រែ​ទម្លាប់ និង​ឥរិយាបទ​នៃ​ការរស់នៅ​រស់​ខ្លួន​ឲ្យ​ស្របតាម​របត់​នៃ​ការរស់នៅ «​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វីរុស​ឆ្លង​មួយ​នេះ មកលើ​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ និង​អ្នកផ្តល់​សេវា​សុខាភិបាល ។​

​ចំពោះ​វិធានការ​ឆ្លើយតប ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បាន​ប្រកាន់ យក​អភិក្រម​រដ្ឋាភិបាល ទាំងមូល និង​សង្គម​ទាំងមូល​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន បង្កើត​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដឹកនាំ​ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា និង​គណៈកម្មការ​រាជធានី អភិបាល នៃ​គណៈ​អភិបាល​រាជធានី ផែនការមេ​សម្រាប់​ឆ្លើយតប ទៅនឹង​ជំងឺ គ្មាន​ករណី​កូ​វីដ​-១៩ ដឹកនាំ​ដោយ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥​។ ជាមួយគ្នានេះដែរ កម្ពុជា​បាន​បង្កើត និង​កំពុង​អនុវត្ត​នូវ​ផែនការមេ​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ដែល​ផ្តោតលើ​សេណា​រី​យ៉ូ​ទី​៣​ផ្សេងគ្នា ៖ សេណា​រី​យ៉ូ​ទី​១ ៖ គ្មាន​ករណី​កូ​វីដ ១៩ ឬ​មាន​ករណី​មួយចំនួន​តូច​ដំបូង សេណា​រី​យ៉ូ​ទី​២ ៖ មាន​ករណី​កូ​វីដ​១៩ ជា​ចង្កោម សេណា​រី​យ៉ូ​ទី​៣ ៖ មានការ​រាតត្បាត​ករណី​កូ​វីដ​១៩ ក្នុង​សហគមន៍​។

​កម្ពុជា​បាន​បង្កើត និង​អនុវត្ត​នូវ​ផែនការ​ឆ្លើយតប​ជំងឺ​កូ​វីដ​១៩ ស្របតាម​ការណែនាំ​រប​ស់​អង្គការ​សុខភាព​ពិភពលោក ដែលមាន​វិស័យ​អាទិភាព​ចំនួន ៩ រួមមាន​៖ ទី​៖(១) ការរៀបចំ​ផែនការ និង​ការគ្រប់គ្រង​ហេតុការណ៍​ចំពោះមុខ ទី​៖(២) ការតាមដាន និង​ការវាយតម្លៃ​ហានិភ័យ ទី​៖(៣) ការរៀបចំ​មន្ទីរពិសោធន៍ ទី​៖(៤) សេវា​ថែទាំ សុខភាព និង​ការគ្រប់គ្រង​ការព្យាបាល ទី​៖(៥) ការបង្ការ និង​ត្រួតពិនិត្យ​ការចម្លង​រោគ ទី​៖(៦) វិធានការ​សុខភាព សាធារណៈ​មិន​ពាក់ព័ន្ធ​នឹង​ឱសថ ទី​៖(៧) ទំនាក់ទំនង ហានិភ័យ ទី​៖(៨) ការគ្រប់គ្រង​ច្រកចេញចូល​នៅ​ព្រំដែន និង​ទី​៖ (៩) ប្រតិបត្តិការ​ភស្តុភារ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា ជា​ប្រទេស​តូច តែមាន​បេះដូង​ធំ ដែល​ត្រូវបាន​គេ ទទួលស្គាល់ ជា​សកល​សម្រាប់​ការ គ្រប់គ្រង​ព្រឹត្តិការណ៍ នាវា​ទេសចរណ៍ MS Westerdam កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា នៃ​ប្រទេស​កម្ពុជា បានសម្រេច​ឱ្យ នាវា​ខ្នាត​យក្ស​នេះ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នេះ​បញ្ជាក់​ឱ្យឃើញ​ពី​សណ្តាន​ចិត្ត ល្អ​ប្រពៃ និង​បេះដូង​មនុស្សធម៌ ពិតប្រាកដ ព្រមទាំង​ការគោរព​សិទ្ធិ​រស់រាន​មាន ជីវិត​របស់​អ្នកដំណើរ​ជិត ៣.០០០​នាក់ នៅលើ​នាវា នេះ របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ។​

គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេល មានការ​រាតត្បាត​វីរុស ចេញ​រោគសញ្ញា​ជំងឺផ្លូវចិត្ត មួយចំនួន​ដូចជា កូ​វីដ​-១៩ ប្រជាជន និង​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព ស្តេ​ស (Stress) ធ្លាក់​ទឹកចិត្ត (Depression) ថប់​អារម្មណ៍ (Arixiety) និង​សំរាន្ត​មិន​លក់ (Insomnia) ជាពិសេស​អ្នកជំងឺ​កូ​វីដ​-១៩ និង​អ្នក​ប៉ះពាល់​។ ការប៉ះពាល់​លើ សុខភាព​ផ្លូវចិត្ត​នេះ សេដ្ឋកិច្ច​គ្រួសារ​ក្នុង គឺអាច​បណ្តាល​មក ពី​ការភ័យខ្លាច​ជំងឺ ក៏ដូចជា​ការប៉ះពាល់ ជា​អវិជ្ជមាន លើ​ស្ថានភាព អំឡុងពេល​នៃ ការ​រាតត្បាត​នេះ​។ លើសពីនេះ​ទៀត ករណី​នៃ​ការរើសអើង ជាតិ​សាសន៍ ដែល​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​គេ​រាយការណ៍ ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស មួយចំនួន​ផងដែរ ។​

ដើម្បី​កាត់បន្ថយ ផលប៉ះពាល់​លើ​សុខភាព​ផ្លូវចិត្ត របស់​ប្រជាជន​កម្ពុជា ក្រសួងសុខាភិបាល សូម​សំណូមពរ​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់ និង​ចូលរួម​ជួយ​សម្រាល ឬ​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ ដែល​លេចចេញ ពីបទ​អន្តរាគមន៍​ទាំងឡាយ សម្រាប់​ទប់ស្កាត់ ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​។

​បុគ្គល​ម្នាក់ៗ ក៏ត្រូវ​យកចិត្តទុកដាក់ លើ​សុខភាព​របស់ខ្លួន និង​សមាជិកគ្រួសារ​ខ្លួន ដោយ​ឈរលើ​គោលការណ៍ រក្សា​អនាម័យ ហូប​ម្ហូបអាហារ ដែលមាន​ប្រយោជន៍​ដល់​សុខភាព និង​ធ្វើការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​។ ការចូលរួម​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​សហគមន៍ ឬ​ការចូលរួម​អភិ​សង្គម ក៏​អាចជា​សកម្មភាព​មួយ​ដែល មាន​ប្រសិទ្ធភាព ក្នុង​ការលើក​កំពស់​សុខភាព​ផ្លូវចិត្ត​ផងដែរ​។ ជាការ​ចាំបាច់ ដែល​បុគ្គល​មាន​រោគសញ្ញា​ផ្លូវចិត្ត រ៉ាំរ៉ៃ ត្រូវ​ស្វែងរក សេវា​សុខភាព​ផ្លូវចិត្ត នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ជួយ​ពិនិត្យ និង​ព្យាបាល បាន​ទាន់ពេល ។

​សម្រាប់​អ្នកផ្តល់ សេវា​សុខាភិបាល គ្រឹះស្ថាន​សុខាភិបាល ត្រូវ​យកចិត្តទុកដាក់​រៀបចំ ឲ្យ​មាន​បទ​អន្តរាគមន៍ សេវា​សុខភាព​ផ្លូវចិត្ត​សម្រាប់​អ្នកជំងឺ និង​អ្នកផ្តល់​សេវា​ជួរមុខ​ទាំងអស់​។ លើសពីនេះ ក្រសួងសុខាភិបាល ក៏​បាននិងកំពុង​ពង្រឹង​ការផ្តល់ សេវា​ថែទាំ​សុខភាព​បឋម នៅតាម​មូលដ្ឋាន​សុខាភិបាល សាធារណៈ ទាំងអស់​ដើម្បី ឲ្យ​មាន​លក្ខណៈ​សមស្រប ទៅនឹង​បរិបទ នៃ​ប្រទេស​កម្ពុជា ក្នុងពេលដែល​ជំងឺ​កូ​វីដ​-១៩ មាន​វត្តមាន​នៅលើ​ពិភព លោក​នៅឡើយ ។ បងប្អូន​គ្រូពេទ្យ​ជួរមុខ​ទាំងអស់ បាន​ប្រយុទ្ធ​នឹង​សត្រូវ ដ៏​កាច​សាហាវ ដែល​មើលមិនឃើញ​នឹង ភ្នែក​ដោយ​សេចក្តីក្លាហាន ជាទីបំផុត និង ការលះបង់​ខ្ពស់ ហើយក៏​ពុំមាន​គ្រូពេទ្យ​កម្ពុជា ណា​ម្នាក់​ទទួលរង​គ្រោះ ដោយសារ​ការឆ្លង​វីរុស​កូ​រីដ​-១៩​នោះដែរ ក៏ប៉ុន្តែ​ការប្រុងប្រយ័ត្ន និង​ការប្រតិបត្តិ​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ ការចម្លង​វីរុស​កូ​វី​៥-១៩ ត្រូវតែ​បន្ត​អនុវត្ត សម្រាប់​បុគ្គល​គ្រប់រូប ស្របតាម​បរិបទ​ការពារ​រលក​ទី​ពីរ នៃ​ការចម្លង វីរុស​កូ​វីដ​-១៩​នៅ​កម្ពុជា ។​

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ភាពជា​អ្នកដឹកនាំ និង​ការសម្របសម្រួល របស់​អង្គការ​សុខភាព ពិភពលោក​ក្នុងការ​ឆ្លើយតប ជា​សកល​ចំពោះ​ជំងឺ​កូ​វីដ​-១៩ សុខភាព​ពិភពលោក និង​បណ្តា​ប្រទេស​នានា​ព្រមទាំង​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ថ្មី​នេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×